កូរ៉េខាងត្បូង និងអាមេរិកគ្រោងនឹងកិច្ចចរចាការពារដែនសមុទ្រលើកទី១០

AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ — ពួកមន្រ្តីក្រុងសេអ៊ូលបាននិយាយថា ប្រទេសកូរ៉េខាងត្បូង និងអាមេរិក​គ្រោងនឹង​ធ្វើកិច្ច​ពិគ្រោះ​យោបល់ជុំមួយផ្សេងទៀត​នៅក្នុងទីក្រុងសេអ៊ូលនាថ្ងៃអង្គារនេះ ចំពោះការ​ប្រគល់​នូវ​ឆ្នេរសមុទ្រ​ សម្រាប់ការបោះទីតាំងនៃកងកម្លាំងអាមេរិកដ៏ខ្លាំងមួយប្រចាំនៅកូរ៉េ (USFK)ប្រមាណ​២៨៥០០នាក់​។

សម្ព័ន្ធមិត្តនេះ នឹងតស៊ូដើម្បីភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងមួយ ចេញពីកិច្ចចរចានៃជុំទី១០ ចំពោះកិច្ច    ព្របព្រៀងវិធានការពិសេសមួយ(SMA) ដោយកិច្ចទំនាក់ទំនងដែនសមុទ្រប្រកប​ដោយ​ការចែករំលែកមួយ​គ្រោងនឹងអស់សុពលភាពនៅដំណាច់ឆ្នាំនេះ។ កិច្ចចរចានេះ នឹង​បន្ត​រហូតដល់ថ្ងៃព្រហស្បតិ៍។

ចំណុចតភ្ជាប់នេះគឹជាការជំរុញរបស់ទីក្រុងវ៉ាស៊ីងតោន ​សម្រាប់ការបង្កើនកាន់តែ​មុត​ស្រូចមួយ នៅក្នុងការចូលវិភាគទានរបស់ក្រុសេអ៊ូល។ នៅក្នុងឆ្នាំនេះតែមួយគត់​ប្រទេស​កូរ៉េខាងត្បូង បានចូលរួមវិភាគទាន​ប្រមាណ៩៦០ប៊ីលានវ៉ុន ស្មើនឹងប្រមាណ​៨៥៩លាន​ដុល្លារ​អាមេរិក ដើម្បីរក្សាកងកម្លាំងអាមេរិកនៅលើឧបទ្វីបកូរ៉េ​ ដែលជាការរារាំងដ៏សំខាន់មួយ​ប្រឆាំងនឹងលទ្ធភាពបង្កហេតុរបស់ប្រទេសកូរ៉េខាជើងដែលអាចកើតមានឡើងនោះ។

កាសែត Wall Street Journal បានរាយការណ៍កាលពីសប្តាហ៍កន្លងទៅថា ដោយ​យោងតាមមនុស្សដែលធ្លាប់ដឹងពីកិច្ចចរចា SMA នេះ ដែលប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ ចង់ឱ្យទីក្រុសេអ៊ូលចំណាយទ្វេដងបើអាចធ្វើទៅបាននៃចំនួនបច្ចុប្បន្នរបស់ខ្លួន​ តម្លៃសមមូលប្រមាណ​១.៦ប៊ីលានដុល្លារក្នុងមួយឆ្នាំ សម្រាប់៥ឆ្នាំបន្ទាប់​៕

( ប្រភព យន់ហាប់:  បកប្រែដោយលោក មាស សំអុល )