គណៈបក្សប្រឆាំងដ៏សំខាន់មួយគ្រោងនឹងជ្រើសរើសយក មេដឹកនាំជាន់ខ្ពស់ថ្មី

AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ — គណៈបក្សពលករកូរ៉េ​(LKP) ដែលជាគណៈបក្សប្រឆាំងដ៏សំខាន់មួយ​ជ្រើសនឹងជ្រើស​រើស​មេដឹកនាំ​ជាន់ខ្ពស់ថ្មីរបស់ខ្លួន​នាថ្ងៃអង្គារនេះ ចំពេលដែលមានជម្លោះផ្ទៃក្នុង​ចំពោះរបៀប​ដើម្បីផ្លាស់ប្តូរគណៈបក្សអភិរក្សមួយនេះ។

បេក្ខេជន គីម ហាក់-យ៉ុង និងបេក្ខនារី ណា គីយ៉ុង-វ៉ុន នឹងត្រូវបញ្ចប់តំណែង​សម្រាប់មេដឹកនាំជាន់ខ្ពស់ នៅក្នុងការបោះឆ្នោតមួយ​ដែលបានគ្រោងធ្វើ ក្នុងពេលមួយថ្ងៃ​បន្ទាប់។ អ្នកដែលឈ្នះឆ្នោត នឹងត្រូវឡើងកាន់តំណែងជំនួស លោក គីម សុង-តេ។

ខណៈពេលដែល​បណ្តាបេក្ខជននានា កំពុងតែធ្វើយុទ្ធនាកាឃោនារកសំឡេងឆ្នោត សម្រាប់​អង្គភាពគណៈបក្សរបស់គណៈបក្ស ការបោះឆ្នោតនេះ គឺត្រូវបានបើកចំហនូវ​ទស្សនៈ​ក្នុងការប្រគួតប្រជែងជាទូទៅដែលនៅគ្រប់ទីកន្លែង​ ជាមួយការបែងចែកបក្សពួក ថាតើពួកគេមានទំនាក់ទំនងទៅនឹង​អតីតប្រធានាធិបតី លោកស្រី ប៉ាក់​ហ្គុន-ហេ ដែលត្រូវ​បានគេដកចេញពីតំណែង​កាលពីខែឧសភា ឆ្នា២០១៧ ដោយសារជាប់ពាកព័ន្ធនឹង​អំពើពុក​រលួយនោះឬយ៉ាងណា។

លោក គីម ជាសមាជិកសភារយៈពេលបីអាណត្តិមួយរូប គឺបានស្ថិតនៅក្នុងចំណោម​សមាជិកសភា LKP ចំនួន១៣នាក់ផ្សេងទៀត​ ដែលបានវិលត្រឡប់ចូលបក្សវិញ​ កាលពីការ​បោះឆ្នោតជ្រើសប្រធានាធិបតី​កាលពីខែឧសភា ឆ្នាំកន្លងទៅ បន្ទាប់ពីការចូលរួមជាមួយ​គណបក្ស​ស្តាំនិយម​ដែលបានបង្កើតឡើងកាលពីដើមឆ្នាំ២០១៧ ចំពេលដែលមានការប្តឹង​ផ្តល់​របស់ស្រីប៉ាក់។

លោកស្រីណា ជាសមាជិកសភា៤អាណត្តិមួយរូប​ដែរ គឹបានបញ្ចេញទស្សនៈថា មិន​មាន​ចំណងទាក់ទងបក្សពួក ជាមួយលោកស្រី ប៉ាក់ នោះទេ ប៉ុន្តែជាអ្នកស្មោះត្រង់ទៅនឹង​លោកស្រី ប៉ាក់ ដោយគេបានដឹងថា នឹងគាំទ្រលោកស្រី ណា នៅក្នុងការប្រគួត​ប្រជែង​ជ្រើស​រើស​មេដឹកនាំ​ជាន់ខ្ពស់នេះ។

ប្រសិនបើលោកស្រី ណា បានជាប់ឆ្នោតនោះ លោកណា គឺជាអ្នកនយោបាយល្បី​ឈ្មោះ​​មួយរូប​នឹងក្លាយជាមេដឹកនាំជាន់ខ្ពស់ស្រ្តីដំបូងគេមួយរូប​ នៃគណៈបក្សអភិរក្ស​មួយនេះ។​

មេដឹកនាំជាន់ខ្ពស់ LKP ថ្មី នឺងត្រូវអនុវត្តការងារយ៉ាតឹងតែងបំផុត​នៅក្នុងស្ថាប័នរបស់​គណៈបក្ស ក្នុងឋានៈជាគណៈបក្សប្រឆាំងដ៏សំខាន់មួយ ហើយនឹងទទូលបាននូវភាពជឿជាក់​ពីសាធារណៈជន​នៅមុនការបោះឆ្នោតជាតិនាឆ្នាំ២០២០ខាងមុខនេះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )