ប្រទេសអ៊ីរ៉ាក់នៅតែមានវិបត្តិនយោបាយ បន្ទាប់ពីបរាជ័យរបស់ក្រុមអាយស៊ីស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១១.១២.១៨)

អ៊ីរ៉ាក់៖ តាមទូរទស្សន៍បរទេសបានរាយការណ៍ថាមួយឆ្នំាបន្ទាប់ពីប្រទេសអ៊ីរ៉ាក់ប្រកាសពីជោគជ័យក្នុងការវាយកម្ចាត់ក្រុមរដ្ឋឥស្លាមឬក្រុមអាយស៊ីសនោះ មក ប្រទេសអ៊ីរ៉ាក់កំពុងតែ ជួបនឹងវិបត្តិនយោបាយ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលបន្សល់ដោយសង្គ្រាមជាមួយក្រុមរដ្ឋឥស្លាមជ្រុលនិយមទំាងនោះ ។​

កាលធ្វើសង្គ្រាមប្រឆំាងក្រុមអាយស៊ីស ពួកអ្នកនយោបាយក្នុងប្រទេសអៀរ៉ាក់ បានរួមសាមគ្គីគ្នាតែក្រោយបានជោគជ័យ ពួកគេបានក្លាយទៅជាគូបដិបក្ខ ជាមួយគ្នា ដោយសារការមិនចុះសម្រុងពីការបង្កើតរដ្ឋាភិបាលមួយ ។ប្រទេសអ៊ីរ៉ាក់បានធ្វើសង្គ្រាមអស់រយៈពេល ៨ ឆ្នំា ជាមួយប្រទេសអ៊ីរ៉ង់កាលពីទសវត្សរ៍ទី ៨០និងបន្ទាប់មកជាមួយប្រទេសគុយវ៉ែត ។

នៅក្នុងឆ្នំា ២០០៣ ប្រទេសអាមេរិកបានចូលលុកលុយក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីទម្លាក់ សាដាមហ៊ូសេន ហើយនៅឆ្នំា ២០១៤ក្រុមរដ្ឋឥស្លាម បានវាយដណ្តើមកាន់កាប់ទឹកដីអ៊ីរ៉ាក់ បានចំនួន មួយភាគបី ។ដោយមានការគំាទ្រពីកងកម្លំាងចំរុះ ដឹកនំាដោយអាមេរិក កងទ័ពរដ្ឋាភិបាលអៀរ៉ាក់បានវាយដណ្តើមយកទឹកដីពីក្រុមអាយស៊ីសបានស្ទើរតែទាំងអស់មកវិញ នៅក្នុងឆ្នំា ២០១៧ ។