សភាជាតិកម្ពុជាត្រៀមរៀបចំកិច្ចប្រកិច្ចជុំនៃវេទិការ​សភា​អាស៊ី-បាស៊ីហ្វិកលើកទី២៧ឲ្យទទួលជោគជ័យ

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកចេមហួត

ភ្នំពេញ៖ សភាជាតិកម្ពុជាត្រៀមរៀបចំកិច្ចប្រកិច្ចជុំនៃវេទិការ​សភា​អាស៊ី-បាស៊ីហ្វិកលើកទី២៧ នាពេលខាងមុខនេះឲ្យទទួលជោគជ័យ​ឲ្យទទួល​ជោគជ័យ​ដើម្បីនាំ​មកផល​​ប្រ​យោជន៍​ជាតិ តំបន់ និងសាកលលោកទាំងមូល។

ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពី ការត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នាព្រឹកថ្ងៃទី៦ខែធ្នូនេះនៅឯវិមានរដ្ឋសភា ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុ​ប្រធាន​ទី១ រដ្ឋសភាបានលើកទឹកចិត្តឲ្យមន្ត្រី នៃអគ្គលេខាធិការដ្ឋាន​​រដ្ឋសភា​ទាំង​​​អស់ត្រូវ​សហការ​ជាមួយ​ស្ថាប័នពាក់ព័ន្ធ ដូចជាផ្នែកសន្តិសុខការពារ  បច្ចេកទេស  ​​បដិសណ្ឋារកិច្ច និង​បែបបទ នីតិវិធីចាប់ពីតាំងពីមុនចាប់ផ្តើមរហូតដល់ចប់កម្មវិធីនេះ។

ការជំរុញបែបនេះ បន្ទាប់ពីសភាជាតិកម្ពុជាទទួលជាម្ចាសផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកា សភាអាស៊ី-បាស៊ីហ្វិកហៅកាត់ថា (APPF) លើកទី២៧ ចាប់ពីថ្ងៃទី១៤ ដល់​​ថ្ងៃ​ទី១៧​ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ក្រោមប្រធានបទ” ពង្រឹង​ភាពជា​​ដៃគូ សភា ដើម្បីសន្តិភាព សន្តិសុខ  និងការអភិវឌ្ឍប្រកបដោយចីរភាព” ។

ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ នឹងលើកមុខមាត់ប្រទេសកម្ពុជា​​ក្នុងឆាក​​អន្តរ​ជាតិ​​ជាពិសេស​បាន​​​​​​រួមចំណែក​​ដោះស្រាយបញ្ហារួមនៅក្នុងវិស័យសេដ្ឋកិច្ច បរិស្ថាន ការប្រែ​ប្រួល​អាកាសធាតុ ការ​​​​ប្រយុ​ទ្ធប្រឆាំងអំពើភេរវកម្ម លើកកម្ពស់សមភាពយេនឌ័រ ទេសចរណ៍ វប្បធម៌​​​​​​​​​ជាដើម។

ឯកឧត្តម ឡេង ប៉េង ឡុង អគ្គលេខាធិការ នៃអគ្គលេខាដ្ឋាន​​រដ្ឋសភា​​បាន​មាន​ប្រសាសន៍​ថា សភាជាតិកម្ពុជាបានត្រៀមរួចរាល់ហើយ​​ទាំង​ផ្នែក​សន្តិសុ​​ខសណ្តាប់ធ្នាប់ ការងារព័ត៌មានផ្សព្វផ្សាយ និងការងារពាក់ព័ន្ធជាច្រើនទៀត។ ក្នុងនោះប្រទេស​​ជាសមាជិក​​មួយចំនួន​​​​បាន​​​បញ្ជូន​​នូវសេចក្តី​​ព្រាង​សេច​​ក្តី​សម្រេចជាង១០រួចហើយពាក់ព័ន្ធ​​ទៅនឹង​​នយោ​បាយ សេដ្ឋកិច្ច សង្គម និងស្រ្តី សន្តិ​សុខ​​ដើម្បីត្រៀមដាក់ពិភាក្សារក្នុងកិច្ចប្រជុំនេះ។  ជាមួយ​​គ្នានេះ ក៏មាន​​ប្រទេសខ្លះ​​បាន​​បញ្ជូន​ឈ្មោះ​ថ្នាក់​ដឹកនាំឲ្យមកចូលរួមបាន​​ប្រមាណជិត​១០០នាក់​​​ហើយ។

សូមបញ្ជាក់ថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ប្រចាំឆ្នាំលើកទី២៦ ឆ្នាំ២០១៨ ធ្វើនៅ​​ប្រទេសវៀតណាម ។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនេះ  បានបង្កើត​​ឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ ហើយសភាកម្ពុជាបានចូលជាសមាជិ​ក​​ពេញ​​សិទ្ធិនៃ​​វេទិ​​កាសភា​នេះ​​​កាល​​​ពីឆ្នាំ​១៩៩៥ បច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធចំនួន២៧ប្រទេស៕