ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភលើស្ថានការណ៍នៅស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៦.១២.១៨)

អង្គការសហប្រជាជាតិ៖ លោកស្រីទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធបានសម្តែងការព្រួយបារម្ភរបស់លោកស្រីចំពោះស្ថានភាពនៅខេត្តឌៀអេស័ររបស់ប្រទេសស៊ីរីដោយលោកស្រីបាននិយាយថាជនស៊ីវិលនៅតែបន្តរងផលគ្រោះថ្នាក់ខ្ពស់បំផុតនៅក្នុងជម្លោះនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី បានថ្លែងថាយ៉ាងហោចណាស់ជនស៊ីវិល ៧.០០០នាក់ត្រូវជាប់នៅក្នុងតំបន់ដែលត្រូវបានគ្រប់គ្រងដោយក្រុមអាយស៊ីស។ ជនស៊ីវិលទាំងនោះត្រូវប្រឈមនឹងការទម្លាក់គ្រាប់បែកដោយកងកម្លំាងចំរុះ ប្រឆាំងនឹងក្រុមអាយស៊ីសក្នុងពេលដែលពួកគេត្រូវបានរារាំងមិនឱ្យចាកចេញពីតំបន់ក្រោមការគ្រប់គ្រងរបស់ក្រុមអាយស៊ី​ដើម្បីគេចចេញពីការវាយប្រហារតាមអាកាស និងការប្រយុទ្ធគ្នា ក្នុង ដែលក្រុមអាយស៊ីសកំពុងកាន់កាប់ ។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះមានរបាយការណ៍ជាបន្តបន្ទាប់អំពីជនរងគ្រោះដោយសារការវាយប្រហារតាមអាកាសនិងការវាយប្រហារលើដីក្នុងខេត្តឌៀអេស័រនោះ ។