វិមានក្រឹមឡាំង ត្រៀមរួចជាស្រេចសម្រាប់កិច្ចប្រជុំ ពូទីន-ត្រាំ ថ្មី

AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ — ទីប្រឹក្សាប្រធានាបតីរុស្ស៊ី លោក យូរី អូហ្សាកូវ ​បានប្រាប់ពួកអ្នកយកព័ត៌មានថា វិមានក្រឹមឡាំងគឺត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើកិច្ចប្រជុំថ្មីមួយរវាងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ​និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប៉ុន្តែវានៅមិនទាន់ដាក់​ពេលវេលាច្បាស់លាស់ដោយខ្លួនឯងនៅឡើយទេ ហើយកំពុងជំរុញដល់សេតវិមាន។

លោកបានកត់សម្គាល់ថា ភាគីរុស្ស៊ី គឺត្រៀមខ្លួនរួចជាស្រេច​សម្រាប់ការសន្ទនាមួយ​(ជាមួយ អាមេរិក) ហើយជឿជាក់ថា​ ជាទំនាក់ទំនងក្នុងកម្រិតខ្ពស់ នឹងមានសារសំខាន់ទៀត​ផង ប៉ុន្តែយើងនៅតែនឹងមិនបានបញ្ចុះបញ្ចូលភាគីអាមេរិកទេ ហើយយើងជំរុញដោយខ្លួន​របស់យើង។

តាមមន្រ្តីវិមានក្រឹមឡាំងមូយរូបបានឱ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក​លោក ចន ប៊ូតុន បានប្រាប់លោកនៅក្នុងប្រទេសអាហ្សង់ទីនរួចជាស្រេចហើយថា នឹងបន្តទំនាក់​ទំនងគ្នានៅក្នុងការងារនេះដោយទទួលខុសត្រូវរបស់លោក​។
លោក អូហ្សាកូវ បានបញ្ជាក់សារជាថ្មីថា ប្រទេសទាំងពីរនៅមានការមិនស្របគ្នាមួយ​ចំនួន ប៉ុន្តែជាទូទៅ​ពួកគេតែងតែមានទំនាក់ទំនងគ្នា។​រហូតមកដល់ពេលនេះ វានៅតែមិនត្រូវ​បាន​គេចាត់ទុកថា ជាមានឧបសគ្គធ្ងន់ធ្ងរដល់កិច្ចចរចានានានោះទេដែរ។

លោកបានកត់សម្គាល់ថា ភាពតានតឹងមួយទាក់ទងទៅនឹងកិច្ចប្រជុំរបស់មេដឹកនាំ​ទាំងពីរ បានកើតចេញពីស្ថានការណ៍តែមួយគត់​ នៅពេលដែលពួកជំនាញ និងបណ្តាអ្នក​តំណាងបណ្តាញផ្សព្វផ្សាយ នឹងព្យាករណ៍ថា តើកិច្ចប្រជុំទាំងនេះ នឹងត្រូវធ្វើឡើងអំពីអ្វី​នោះ៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល )