លោក​ ម៉ាទីស សម្រេចចិត្តក្នុងការពង្រីកការដាក់ពង្រាយកងទ័ព នៅតាមព្រំដែនអាមេរិក-ម៉ិកស៊ិក រហូតដល់ថ្ងៃទី៣១ ខែមករា

AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ  ឆ្នាំ២០១៨ — ប្រធានអ្នកនាំពាក្យវិមានប៉ង់តាហ្គោន ​លោកស្រី ដាណា វាយ បាននិយាយថា រដ្ឋមន្រ្តី​ការ​បរទេស   អាមេរិក​លោក ជេម ម៉ាទីស ត្រូវបានផ្តល់សិទ្ធិអំណាចក្នុងការរក្សាកងកម្លាំង​យោធា​នៅលើទឹកដីជាប់ព្រំដែនជាមួយប្រទេសម៉ិកស៊ិក​ ដើម្បីធ្វើជាជំនួយដល់ក្រសួង​សន្តិសុខ​មាតុភូមិ​​(DHS) ប្រឆាំងទៅនឹងការធ្វើចរាចរនៃជនចំណាកស្រុកដោយខុសច្បាប់​រហូតដល់​ដំណាចខែមករា ឆ្នាំក្រោយនេះ​។

លោកស្រីបាននិយាយបែបនេះតាមរយៈបណ្តាញសង្គម Twitter កាលពីថ្ងៃអង្គារថា លោក ម៉ាទីស​ បានសម្រេចក្នុងការពង្រីកការគាំទ្រដល់ក្រសួងការពារជាតិ(DOD) ដើម្បីជួយ​គាំទ្រដល់ DHS ក្នុងការឆ្លើយតបទៅនឹងលំហូរនៃការមកដល់នូវជនចំណាកស្រុក។ ការគាំទ្រ​នេះ គឺត្រូវបានគេផ្តល់សិទ្ធិអំណាចរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។

កាលពីថ្ងៃសុក្រ DHS បានស្នើសុំដល់វិមានប៉ង់តាហ្គោន ​ដើម្បីពង្រីកនៃការដាក់ពង្រាយ​កងទ័ពនាពេលបច្ចុប្បន្ន ដែលបានឈរជើងនៅតាមបណ្តោយព្រំដែន​អាមេរិកម៉ិកស៊ិក រហូត​ដ​ល់ដំណាច់ខែមករាខាងមុខនេះ។ សំណើរកាលពីពេលមុន នឹងត្រូវអស់សុពលភាពនា​ថ្ងៃទី១៥ខែធ្នូ។

កាតព្វកិច្ចសកម្មនៃបុគ្គលិកយោធា ត្រូវបានគេដាក់ពង្រាយ​ទៅតំបន់ព្រំដែនអាមេរិក​ភាគ​ខាងត្បូង កាលពីខែតុលា ដើម្បីជួយដល់ពួកគយ និងការការពារព្រំដែន (CBP) ដោយយោងទៅលើការមកដល់នៃ    លំហូរនូវជនចំណាកស្រុកចេញពីអាហ្វ្រិកកណ្តាល៕

( ប្រភព Sputnek: បកប្រែដោយលោក មាស សំអុល )