ឧក្រិដ្ឋកម្មដោយការប្រកាន់ពូជសាសន៍នៅក្នុងប្រទេសកាណាដាកើនឡើង៤៧%

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព អិនប៊ីស៊ី (០៥.១២.១៨)

កាណាដា៖ បើយោងតាមតួរលេខដែលចេញផ្សាយដោយទីភ្នាក់ងារស្រង់ស្ថិតិរបស់ប្រទេសកាណាដាបានឲ្យដឹងថាឧក្រិដ្ឋកម្មដោយការប្រកាន់ពូជសាសន៍នៅក្នុងប្រទេសកាណាដាបានកើនឡើង ៤៧ ភាគរយក្នុងឆ្នាំ ២០១៧ ដោយហេតុការច្រើនជាងគេបំផុតបានកើតឡើងលើជនជាតិឥស្លាម, ជ្វីហ្វ និងជនជាតិស្បែកខ្មៅ ។

ប៉ូលិសបានរាយការណ៍ថាឧក្រិដ្ឋកម្មមានចំនួន ២០៧៣ ករណីបានកើតឡើងក្នុងឆ្នាំ ២០១៧ កើនឡើងពីចំនួន ១៤០៩ ករណីនាឆ្នាំ ២០១៦ ។ វាជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីទិន្នន័យដំបូងត្រូវបានគេចងក្រងឡើងក្នុងឆ្នាំ ២០០៩ ។

ការកើនឡើងច្រើនជាងគេគឺឧក្រិដ្ឋកម្មប្រឆាំងនឹងជនជាតិឥស្លាម ។ឧក្រិដ្ឋកម្មប្រកាន់ពូជសាសន៍ដែលផ្តោតលើសាសនាមានចំនួន ៤១% នៃឧក្រិដ្ឋកម្មប្រកាន់ពូជសាសន៍ទាំងអស់នៅប្រទេសកាណាដាក្នុងឆ្នាំ ២០១៧ ។

មានឧបទ្ទវហេតុដ៏សាហាវមួយកាលពីខែមករាឆ្នាំ ២០១៧ នៅទីក្រុងកេបិចដោយមានបុរសម្នាក់បើកការបាញ់ប្រហារក្នុងវិហារអ៊ីស្លាមមួយដោយបានសម្លាប់មនុស្ស ៦ នាក់និងរបួស ១៩ នាក់ផ្សេងទៀត។