ក្រសួងធម្មការរៀបចំសិក្ខាសាលា ស្ដីពីកិច្ចសន្ទនាអន្តរជាតិជំនឿសាសនានៅថ្ងៃទី៦ខែធ្នូស្អែក

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកស្រី  ប៉ុង សុភាវី សម្រួលដោយលោកចេម ហួត

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា គ្រោងនឹងរៀបចំសិក្ខាសាលា ស្ដីពីកិច្ចសន្ទនាអន្តរជាតិជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនា ក្រោមប្រធានបទ “សាសនិកគ្មានគ្រឿងញៀននិងការគោរពច្បាប់ចរាចរណ៍” លើកទី៧ ។

យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងធម្មការ និងសាសនាដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី៥ ខែធ្នូនេះ បានឲ្យដឹងថា សិក្ខាសាលានេះ  នឹងរៀបចំឡើងនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅសាលសន្និសីទចតុម្មុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងរាជធានីគ្រប់ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ បរិស័ទ មកពីទូទាំងព្រះរាជាណាចក្រកម្ពុជា ចំនួនប្រមាណ ៩០០នាក់ ។

សូមបញ្ជក់ថា សិក្ខាសាលានេះ រៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹងដល់សាសនិកគ្រប់សាសនា ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធបានដល់ដឹងពីវិធានការទប់ស្កាត់បញ្ហាគ្រឿងញៀន និងចូលរួមគោរ​ពច្បាប់ចរាចរណ៍​ឲ្យមានប្​រ​សិទ្ធិភាព៕