ប្រជាពលរដ្ឋខណ្ឌព្រែកព្នៅ សុំឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយបង្ក្រាបបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានជូនពួកគាត់ផង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អ៊ួង​ វុធ​៖


​ ប្រជាពលរដ្ឋរខណ្ឌព្រែកព្នៅ បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ មេតាជួយបង្ក្រាបក្រុមក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាន ព្រោះសព្វថ្ងៃ មានយុវជនប្រើប្រាស់ និងសេបគ្រឿងញៀនច្រើន ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ អំពីបញ្ហាសន្តិសុខកើតមានដោយសារការប្រើប្រាស់គ្រឿងញឿននេះ។


លោក កែវ វណ្ណា តំណាងប្រជាពលរដ្ឋរស់នៅសហគមន៏អណ្តូង៤ សង្កាត់កោករការ ក៏ដូចប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ផ្សេងៗទៀត បានលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ ស្ថិតក្នុងវត្តឈូកវ៉ា សង្កាត់កោករការ ខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី០៤ វិច្ឆិកាថា បច្ចុប្បន្ននៅក្នុងសហគមន៏របស់ពួកគាត់ ក្រៅពីល្បែងស៊ីសង មានយុវជនប្រើប្រាស់ និងសេពគ្រឿងញៀនច្រើន។ លោក បន្តថា ការប្រើប្រាស់ ការជួញដូគ្រឿងញៀកើតមានច្រើននេះ ជាហេតុបង្ករឲ្យមានបទល្មើសផ្សេងៗ នៅតាមមូលដ្ឋានក្នុងភូមិសង្កាត់ដូចជាចោរលួចឆក់និងគាស់ផ្ទះនៅពេលយប់ជាដើម។ដូច្នេះ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេល ពួកគាត់សុំឲ្យអាជ្ញាធររាជធានីពិសេសកងកម្លាំងមានសម្តថកិច្ចមេតាដោះស្រាយនិងចាត់វិធានការអំពីបញ្ហាគ្រឿងញៀននេះ។


លោក ក៏បាបសុំណូមពរឲ្យ អាជ្ញាធរមានសមត្ថកិច្ចជួយធ្វើយ៉ាងណា កុំឲ្យមានគ្រឿងញឿនកើតមាននៅក្នុងសង្កាត់កោករការបន្តទៀត បើមិនបាន១០០% ៥០%ក៏បានដែរ ។ដូច្នេះសុំកម្លាំងប៉ូលីស រាជអាវុធហត្ថ ជួយប្រទ្រុយ ល្បាត រាល់ពេលយប់ពេលថ្ងៃ ព្រោះនៅពេលនេះ គ្មានឃើញកម្លាំងណាល្បាតទេ យូរៗបានឃើញម្តងនេះជាការពិត។
លោក ឈិន ប៊ុន ហ៊ុយ អធិការនគរបាលខណ្ឌព្រែកព្នៅ បានទទួលយកនូវសំណើររបស់ប្រជាពលរដ្ឋក្នុងវេទិកានេះ ។ លោកបន្តថា ចំណុចដែលបានលើកឡើងអំពីបញ្ហាគ្រឿងញៀននេះ លោក នឹងខិតខំយកចិត្តទុកដាក់កែតម្រូវគ្រប់កម្លាំងតាមប៉ុស្តិ៏ធ្វើយ៉ាងណាបំពេញការងារនេះឲ្យបានសកម្មជាងមុន ដើម្បី បំពេញទៅតាមសំណូមពររបស់បងប្អូន។ លោក អធិការបានបញ្ជាក់ថា នៅពេលនេះ សមត្ថកិច្ចកំពុងយកចិត្តទុកដាក់មកលើសង្កាត់កោករការនេះ កម្លាំងនៅតែចុះតាមដាន យាមល្បាត ដើម្បីឆ្លើយទៅនិងការស្នើសុំរបស់បងប្អូន។ ប៉ុន្តែអ្វីដែលនៅសេសសល់ យើងត្រូវការចូលរួមពីប្រជាពលរដ្ឋ ព្រោះ វាមិនមែនតែរឿងរបស់សមត្ថកិច្ចមួយទេ ប្រការដែលកាត់បន្ថយគ្រឿងញៀននេះ ធ្វើឲ្ឲ្យរួចផុតពីបញ្ហាផ្សេងៗទៀត នេះជាការបកស្រាយដើម្បីឲ្យបងប្អូនបានអស់ចិត្ត ហើយលោក នឹងខិតខំបន្ត យកចិត្តទុកដាក់ខ្លាំងជាងបន្ថែមទៀត។
សូមបញ្ជាក់ថា៖ ខណ្ឌព្រែកព្នៅមានចំនួន៥សង្កាត់ ទី១-សង្កាត់ព្រែកព្នៅ ទី២-សង្កាត់សំរោង ទី៣- សង្កាត់ពញ្ញាពន់ ទី៤-សង្កាត់ពន្សាំង និងទី៥-សង្កាត់កោករការ៕