តុលាការយោធាក្រុមហាម៉ាស់កាត់ទោសប្រហារជីវិតជនប៉ាឡេស្ទីន៦នាក់ ពីបទចូលដៃជាមួយអ៊ីស្រាអែល

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ — ពួកមន្ត្រីបាននិយាយថា តុលាការយោធាមួយដែលដំណើរការដោយចលនាហាម៉ាស់ អ៊ីស្លាមនៅ ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទនេះបានកាត់ទោសប្រហារជីវិតជនប៉ាឡេស្ទីន៦នាក់ ដែលរួមមានស្ត្រីម្នាក់ផង ដែលមានទោសពីបទធ្វើជាអ្នកចូលដៃដែលគេបានចោទប្រកាន់ជាមួយអ៊ីស្រាអែល ។

ក្រសួងមហាផ្ទៃដែលហាម៉ាស់គ្រប់គ្រងនិងពួកមន្ត្រីក្រុមប្រឹក្សាតុលាការយោធាបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមានមួយ ដែលធ្វើឡើងនៅហ្គាហ្សាថា តុលាការយោធាបានកាត់ទោសជនប៉ាឡេ- ស្ទីន១៣នាក់ ដែលគេកាត់ឱ្យជាប់ទោស ដែលគេបានចោទប្រកាន់ពីបទធ្វើជាអ្នកចូលដៃជាមួយ អ៊ីស្រាអែល។

លោក Nasser Suleiman នៃក្រុមប្រឹក្សាតុលាការយោធាដែលពួកហាម៉ាស់គ្រប់គ្រងបានប្រាប់ពួកអ្នកយកព័ត៌មានថា ៦នាក់ត្រូវបានគេកាត់ទោសប្រហារជីវិត ដែលរួមមានស្ត្រីម្នាក់ផងនឹង៧នាក់ទៀត ត្រូវបានគេកាត់ឱ្យជាប់ពន្ធនាគារពី៦ឆ្នាំទៅដល់១៥ឆ្នាំ ព្រមទាំងធ្វើការធ្ងន់ ។

លោកបាននិយាយថា អាយុរបស់ពួកគេគឺមានចន្លោះពី២៦ឆ្នាំ និង៥៥ឆ្នាំ ដោយព្រមានថា ការចូល ដៃជាមួយការកាន់កាប់របស់អ៊ីស្រាអែល គឺគ្រោះថ្នាក់ហើយទោសនៃការចូលដៃនេះ គឺធ្ងន់ ។ ចាប់តាំងពីចលនាហាម៉ាស់បានធ្វើការត្រួតត្រាដោយហិង្សាហ្គាហ្សាស្ទី្រប ក្នុងឆ្នាំ ២០០៧ នោះជន ប៉ាឡេស្ទីន ២០នាក់ត្រូវបានគេប្រហារជីវិតបន្ទាប់ពីគេកាត់ឱ្យជាប់ទោស ពីបទធ្វើជាអ្នកចូលដៃជាមួយ អ៊ីស្រាអែល ។

តែយ៉ាងណាក៏ដោយតាមច្បាប់ប៉ាឡេស្ទីន សាលក្រមតុលាការណាមួយជាសំខាន់ការកាត់ទោស ប្រហារជីវិតត្រូវទទួលការយល់ព្រមពីប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដអាប់បាស់ ( Mahmoud Abbas ) ក្រុមហាម៉ាស់មិនបានស្នើឱ្យមានការយល់ព្រមពីលោក អាប់បាស់ ទេ ដោយសារតែការបែកបាក់ផ្ទៃក្នុង ប៉ាឡេស្ទីន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )