តួកគីចេញការព្រមានការធ្វើដំណើរទៅប្រទេសបារាំងនៅពេលមានការតវ៉ាដោយហឹង្សា

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ — ក្រសួងការបរទេសតួកគី កាលពីថ្ងៃអាទិត្យបានចេញការព្រមានការធ្វើដំណើរមួយសម្រាប់ពលរដ្ឋ ដែលធ្វើដំណើរទៅកាន់ប្រទេសបារាំងដោយលើកឡើងពីការតវ៉ា « Yellow Vests » ដ៏ឃោរឃៅដែលកំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុងប៉ារីស និងទីក្រុងដទៃទៀត ។

នៅក្នុងការព្រមានមួយដែលផ្សព្វផ្សាយនៅលើវេបសាយផ្លូវការរបស់ខ្លួននោះ ក្រសួងនេះបានណែនាំពលរដ្ឋតួកគី ដែលរស់នៅក្នុងប្រទេសបារាំង ឬ នឹងធ្វើដំណើរទៅកាន់ប្រទេសនេះ ឱ្យចៀសវាងតំបន់ធ្វើបាតុកម្ម ព្រមទាំងនៅឱ្យឆ្ងាយពីកន្លែង ដែលប្រកបដោយគ្រោះថ្នាក់ ។

ចលនា « Yellow Vests » ដែលមានបំណងសំដែងកំហឹង របស់ប្រជាជនប្រឆាំងនឹងការដំឡើងថ្លៃប្រេងនោះ បានបើកនៅថ្ងៃទី ៣នៃការធ្វើបាតុកម្មកាលពីថ្ងៃសៅរ៍ក្នុងក្រុង ប៉ារីសនិងតំបន់ជាច្រើនទៀត នៅក្នុងប្រទេសបារាំង ។
ការធ្វើបាតុកម្មដោយសន្តិភាពដែលបានគ្រោងទុកនោះ បាន​វិវត្តន៍ទៅជាសកម្មភាពនៃអំពើហិង្សាដែលមិនដែលមានពីមុនមកនៅក្នុងក្រុងប៉ារីសដែលបង្កឱ្យមានការខូចខាតយ៉ាងច្រើននៅក្នុងជម្លោះនេះ ៕

( ប្រភពស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )