កងកម្លាំងអាកាសកូរ៉េខាងត្បូងបើកធ្វើសមយុទ្ធ៥ថ្ងៃ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ — ដោយដកស្រង់សម្តីនាយសេនាធិការរួម ( JCS ) របស់ក្រុងសេអ៊ូលនោះប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុក រាយការណ៍ថា កងកម្លាំងអាកាសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទនេះ បានបើកធ្វើសមយុទ្ធត្រៀមប្រយុទ្ធតាម អាកាសមួយរយៈពេល៥ថ្ងៃបន្ទាប់ពីបញ្ឈប់ការហ្វឹកហាត់ប្រយុទ្ធតាមអាកាសរួមជាមួយ ស.រ.អា នៅឆ្នាំ នេះ ។
តាម JCS ឱ្យដឹងថា សមយុទ្ធអាកាសគឺសំដៅថែរក្សានូវការត្រៀមខ្លួនប្រយុទ្ធរបស់កងកម្លាំង អាកាស ព្រមទាំងបង្កើនសមត្ថភាពប្រតិបត្តិការរបស់ពួកអាកាសយានិក ។

ព័ត៌មានលម្អិតស្តីពីសមយុទ្ធនេះគេមិនបានដឹងទេ ដែលរួមមានទាំងចំនួនទាហាននិងយន្តហោះ ដែលត្រូវគេបើ្រប្រាស់ផងដែរ ។

សមយុទ្ធនេះធ្វើឡើងនៅពេលដែលកូរ៉េខាងត្បូង និងស.រ.អា បានសម្រេចរំលងចោលការហ្វឹកហាត់ប្រយុទ្ធតាមអាកាសរួម Vigilant Ace នៅឆ្នាំនេះ ក្នុងកិច្ចប្រឹងប្រែងជួយដល់កិច្ចចរចាធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ ដំណើរទៅកាន់រលូន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)