មូលនិធិរុស្ស៊ី-អារ៉ាប៊ីសាអូឌីតនឹងដាក់ទុនវិនិយោគប្រមាណ ២ប៊ីលានដុល្លារអាមេរិកក្នុងប្រទេសរុស្ស៊ីនាឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ — នាយកប្រតិបត្តិនៃមូលនិធិវិនិយោគទុនដោយផ្ទាល់របស់រុស្ស៊ី ដែលជាមូលនិធិ​ទ្រព្យ​សម្បត្តិ​រដ្ឋមួយ បាននិយាយកាលពីថ្ងៃសៅរ៍ថា មូលនិធិដែលមានតម្លៃប្រមាណ២ប៊ីលាន​ដុល្លារ​អាមេរិក​មកពីមូលនិធិរុស្ស៊ី- អារ៉ាប៊ីសាអូឌីតមួយ នឹងត្រូវបានគេដាក់វិនិយោគនៅក្នុង​ប្រទេស​រុស្ស៊ី​នាឆ្នាំ២០១៩ខាងមុខនេះ។

លោក Kirill Dmitriev បានប្រាប់ពួកអ្នកយកព័ត៌មាននៅខាងក្រៅកិច្ចប្រជុំកំពូលG20 នៅក្នុងទីក្រុង    ប៊ុយណូស៊ែរថា យើងគ្រោងនឹងបង្កើនការវិយោគទុននៅក្នុងប្រទេសរុស្ស៊ី តាមរយៈ​មូលនិធិ​រុស្ស៊ី-អារ៉ាប៊ីសា   អូឌីតរួមគ្នាមួយ ​ដោយបន្ថែមទឹកប្រាក់ប្រមាណ២ប៊ីលាន​ដុល្លារ​អាមេរិក​នាឆ្នាំក្រោយនេះ។

លោក Dmitriev បានគូសបញ្ជាក់ផងដែរថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ​បានពិភាក្សាគ្នាជាមួយ​ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត  ព្រះអង្គម្ចាស់ Mohammed bin Salman al Suad ពីបញ្ហាបង្កើនល្បឿន​វិនិយោគទុនរបស់ទីក្រុងរីយ៉ាដនៅក្នុងគម្រោងនានា​នៅប្រទេស​រុស្ស៊ី ក្នុងអំឡុងពេលកិច្ចប្រជុំទ្វេភាគី នៅខាងក្រៅកិច្ចប្រជុំកំពូលG20 កាលពីថ្ងៃសៅរ៍នោះ។

លោក Dmitriev បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា ក្នុងអំឡុងពេលកិច្ច​ប្រជុំនោះ ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត និងប្រធានាធិបតីលោក ពូទីន​ បានិភាក្សាគ្នាពីបញ្ហានៃ​ការបង្កើនទុនវិនិយោគរបស់ប្រទេសអារ៉ាប៊ីសាអូឌីត​នៅក្នុងគម្រោងរុស្ស៊ីនានា៕

( ប្រភព Sputnek: បកប្រែដោយលោក មាស សំអុល )