រុស្ស៊ីបានដាក់ពង្រាយជើងទម្រ​គ្រាប់មីស៊ីលបាញ់ពីដីទៅអាកាសនៅតំបន់គ្រីមៀ​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៣.១២.១៨)

រុស្ស៊ី៖ រូបភាពផ្កាយរណបដែលចាប់បានកាលពីថ្ងៃអាទិត្យដោយសារព័ត៌មានហ្វកញូវបានបង្ហាញឲ្យឃើញពីការដាក់ពង្រាយជើងទម្រគ្រាប់កាំជ្រួចមីស៊ីលប្រភេទ អេស៤០០ ដោយប្រទេសរុស្ស៊ីនៅទីតំាងទ័ពអាកាសក្នុងតំបន់គ្រីមៀ​ចម្ងាយជិត៣០គីឡូម៉ែតពីព្រំដែនរុស្ស៊ីនិងអ៊ុយក្រែន។

របាយការណ៍ស៊ើបការណ៍សម្ងាត់ដោយបណ្តាញអ៊ីម៉ាសាត់ អ៊ិនធឿណាស្សូនណល់ ( ImageSat International)បានបង្ហាញថា អគាររបស់គ្រាប់មីស៊ីលអេស​៤០០ នេះ ត្រូវបានរៀបចំឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះមុនពេលដែលមានភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែនជុំវិញករណីប្រទេសរុស្សីចាប់ឃាត់ទុកនាវារបស់ប្រទេសអ៊ុយក្រែនកាលពីសប្ដាហ៍មុន។

គ្រាប់កាំជ្រួចមីស៊ីលអេស៤០០ អាចរត់បានចម្ងាយរហូតដល់ជាង៤០០គីឡូម៉ែតនិងអាចបាញ់ឡើងដល់កម្ពស់ជាង៣០គីឡូម៉ែត។ ក្រសួងការពារប្រទេសរុស្សីបាននិយាយថាការពង្រាយនេះក្នុងគោលបំណងការពារនូវការគំរាមកំហែងពីទ័ពអាកាសរបស់បរទេស ។