អ្នកកាន់សាសនាឥស្លាមនៅឥណ្ឌូនេស៊ីប្រមូលផ្តុំគ្នាតវ៉ានៅហ្សាកាតា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (០៣.១២.១៨)

ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃអាទិត្យប្រជាជនរាប់ម៉ឺននាក់កាន់សាសនាឥស្លាមដែលដឹកនាំដោយក្រុមប្រកាន់ពូជសាសន៍នៅឥណ្ឌូនេស៊ីបានជួបជុំគ្នានៅទីក្រុងហ្សាកាតា ​ធ្វើការតវ៉ាទំលាក់អភិបាលក្រុងកាន់សាសនាគ្រីស្តដែលជាការបង្ហាញឲ្យឃើញ​ពីការកើនឡើងនូវឥទ្ធិពលរបស់ក្រុមឥស្លាមនិយម មុនការបោះឆ្នោតនៅឆ្នាំ ២០១៩ នៅប្រទេសឥណ្ឌូនេស៊ី ។

ការជួបជុំនេះត្រូវបានចូលរួមដោយអតីតមេបញ្ជាការម្នាក់ជាអ្នកជាតិនិយមដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមសាសនាអ៊ិស្លាមនិយមដែលកំពុងស្វែងរកការផ្តួលរំលំប្រធានាធិបតីលោកយ៉ូកូ វីឌូឌូ​នៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ បន្ទាប់ពីចាញ់សំលេងឆ្នោតបន្តិចបន្តួចក្នុងឆ្នាំ ២០១៤ ។

អ្នករៀបចំចាត់ចែងការប្រមូលផ្តុំគ្នានេះ បានហៅចលនារបស់ពួកគេជា«ការជួបជុំគ្នា»សម្រាប់​តវ៉ាដែលជាចលនា​បន្តពីចុងឆ្នាំ ២០១៦
ដោយតម្រង់គោលដៅលើអភិបាលក្រុងហ្សាកាតា​ដែលជាជនជាតិចិនកាន់សាសនាគ្រីស្តហើយត្រូវបានគេចោទប្រកាន់ពីបទប្រមាថគម្ពីរកូរ៉ានរបស់អ៊ីស្លាម។