ព្រឹកនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងអញ្ជើញជាអធិបតីសម្ពោធអគារថ្មី នៃស្ថានីយវិទ្យុជាតិFm 96 MHz

នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨ នេះ វិទ្យុជាតិFM 96 MHz នឹងប្រារព្ធពីធីសម្ពោធជាផ្លូវការ នូវអគារស្ថានីយថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលមានទីតាំងស្ថិតក្នុងបរិវេនក្រសួងព័ត៌មាន។

សមិទ្ធផល ដែលមានអគារដ៏រឹងមាំ និងអង់តែនបំពាក់ស្ថានីយថ្មីនេះ កើតចេញពីការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ពិសេសគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លា របស់ ឯកឧត្តម ខៀវកញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

អគារស្ថានីយវិទ្យុជាតិ FM 96MHzនេះ  បានរៀបចំបើកការដ្ឋានសាងសាងសង់ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៨ មាន និងបានប្រារព្ធពីធីក្រុងពាលីសាងសង់រួមគ្នា កាលពី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រើរយៈពេលសាងសង់ សរុបចំនួន ១១ខែ និង១៥ថ្ងៃ ទទួលសាងសង់ដោយក្រុមហ៊ុន សំណង់ ភីស៊ីអេសស៊ី ឯ.ក។ អគារនេះបណ្តោយ២២ម៉ែត្រ ទទឹង១១ម៉ែត្រ កម្ពស់ ៥ជាន់ ចែកចេញជា១៧បន្ទប់  ក្នុងនោះមានស្ទូឌីយូផ្សាយ២ ស្ទូឌីយូថតសំឡេង២ ។