សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា វិលត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨—

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញវិលត្រឡប់ មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីបានអញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យ​នេប៉ាល់ ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨។

អញ្ជើញទទួលស្វាគមន៍ដំណើរវិលត្រឡប់មកវិញរបស់សម្តេច និងគណៈប្រតិភូ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលជាច្រើនរូបទៀត។

រូបថត៖ ជឹម ណារី