ប្រធានាធិបតីប្រទេសនេប៉ាល់កត់សម្កាល់ពីវឌ្ឍនភាពនៃការរីកចម្រើនរបស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០១​ ខែធ្នូ ឆ្នាំ២០១៨ — ជាមួយលោកជំទាវ ប៊ីដយ៉ា ដេវី បាន់ដារី (Bidhya Devi Bhandari) ប្រធានាធិបតី នៃ សា​ធារ​ណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ បានកត់សម្គាល់ពីវឌ្ឍនភាពនៃ​ការរីកចម្រើន​រ​ប​​ស់ព្រះ រាជាណាចក្រកម្ពុជា ដោយថ្លែងសរសើរដោយស្មោះថា កម្ពុជាគឺពិតជាមាន​ការ​អភិ​វឌ្ឍ​​រីក​ចម្រើនយ៉ាងខ្លាំងជាងប្រទេសនេប៉ាល់។ ក្រោយជំនួបសម្ដែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យ​ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ប៊ីដយ៉ា ដេវី បាន់ដារី (Bidhya Devi B​handari) ប្រធានាធិបតីនេប៉ាល់នារសៀលថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ ២០១៨ ដែលជាថ្ងៃទី២​នៃការ​ស្នា​ក់​អាស្រ័យបំពេញទស្សនកិច្ចផ្លូវកា រនិងអញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅ​​ទី​ក្រុងកដ្ឋមណ្ឌូ នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់នោះ ឯកឧត្ដម កៅ គឹមហួន រដ្ឋ​មន្ត្រី​ប្រ​តិភូអមនាយករដ្ឋមន្ត្រីថ្លែងថា នៅក្នុងជំនួបនេះសម្ដេចតេជោ​នាយករដ្ឋមន្ត្រី ក៏​បា​ន​នាំ​នូវព្រះរាជបណ្តាំ ផ្ញើសួរសុខ​ទុក្ខ​ជូន​ចំពោះ​លោកជំទាវ​ប្រធា​នា​ធិបតី​នេប៉ាល់ និងបានអរគុ​ណ​ចំពោះលោកជំទាវប្រធានាធិបតី នេប៉ាល់ ដែលបានផ្ញើ​សារ​អបអរសាទរខួបលើកទី ៦៥​នៃ​បុ​ណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជា ពីព្រះករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សី​ហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។​សម្តេចតេជោក៏បានថ្លែង​អំណរ​គុណ​ជូ​ន​ចំពោះប្រទេសនេប៉ាល់ក៏ដូចជាលោកជំទាវប្រធានា ធិបតីនេប៉ាល់ ក្នុងការរៀបចំធ្វើជាម្ចាស់​ផ្ទះ​​នៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៨ នៅ​ប្រទេស​នេប៉ាល់នេះ ​ហើយសម្ដេចក៏​​គូស​ប​ញ្ជា​​ក់ថា ​ទស្ស​នកិ​ច្ចផ្លូ​វកា​ររ​ប​ស់ស​ម្ដេច​នៅ​ប្រ​ទេ​សនេប៉ាល់នេះ​ជាលើក​ដំបូង​នៅ​ក្នុងប្រវត្តិសា​ស្រ្ត​នៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា។សម្តេចតេជោបានបន្តទៀតថា ការ​ចេញម​កបំ​ពេញ​ទស្ស​នកិច្ច​នៅ​​​ប្រទេស​​នេប៉ាល់ ​ក្នុង​នាម​ជានា​យក​រដ្ឋ​មន្រ្តី​នៃប្រ​ទេស​ក​ម្ពុ​ជា ​ស​ម្ដេ​ច​បា​ន​សម្ដែងង​នូ​វ​ក្ដី​ស​ង្ឃឹ​ម​​ថា ​ទ​ស្ស​ន​កិ​ច្ច​ផ្លូ​​វការ​របស់សម្ដេចនេះ និងចូលរួមធ្វើយ៉ាងណា​ពង្រឹងទំនាក់ទំនង​ទ្វេភាគី​រវា​ង​​ប្រទេសទាំងពីរឱ្យកាន់តែប្រសើឬឡើងថែមទៀត។ សម្ដេចតេជោ ក៏បានមានប្រសាសន៍​រម្លឹ​ក​ជូនលោកជំទាវប្រធានាធិបតី អំ​ពីជំនួបរវាងសម្តេច និងនាយករដ្ឋមន្ត្រីនេប៉ាល់ ដែល​នៅក្នុង​ជំ​នួបនោះក៏បានចុះហត្ថលេខាលើឯកសារសំខាន់ៗ ដើម្បីជំរុញបង្កើន​ទំនា​ក់ទំ​នងក៏ដូច​ជា​កិច្ច​ស​ហ​ការ​រវាង​ប្រទេសទាំងពីរផងដែរ។

សម្ដេចតេជោបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា និង​នេ​ប៉ា​ល់ មាន​​លក្ខណៈប្រហាក់ប្រហែលគ្នានៃវប្បធម៌ ដូច្នេះ​យើង​អាច​នឹង​ជំរុញ​លើកតម្កើងកិច្ច​ស​ហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរ  ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគនិង​ទេស​ចរណ៍​។ ​សម្តេចតេជោបានថ្លែងទៀតថា ក្រោយការពិភាក្សាជាមួយនា​យករ​ដ្ឋម​ន្ត្រីនេប៉ាល់កា​លពី​ម្សិល​មិញ​ ក៏មាន​កិច្ច​ព្រម​ព្រៀ​ង​​​សំខាន់​មួយ​លើ​វិស័យ​អាកាស​ចរ​ណ៍​ស៊ី​វិ​ល ​ដើ​ម្បី​កា​រតភ្ជាប់​ការធ្វើដំណើ​រពី​ក​ម្ពុជា​មក​កាន់ប្រទេសនេប៉ាល់​ និងពីនេប៉ាល់​ទៅកម្ពុជា​ដោយផ្ទាល់ ហើយ​សម្តេចតេជោថា ការធ្វើ​ដំ​ណើរ​តាម​ជើងហោះហើរនេះ គឺមានរយៈពេលតែជាង ៣ ម៉ោង​ប៉ុណ្ណោះ។​

សម្តេចនាយករដ្ឋមន្ត្រីថ្លែង​ទៀត​​ថា កិច្ចព្រមព្រៀង​អំពីការហោះហើរផ្ទាល់នេះ ជាគោ​លដៅ​​ជំរុញ​លើក​តម្កើ​ងទំ​នាក់​ទំ​នង​ រវាង​​រដ្ឋាភិ​បាលប្រ​ជាជ​ននិងប្រជាជន​នៃប្រ​ទេសទាំងពីរ ​ជាពិសេសបង្កការងាយស្រួលក្នុង​ដំ​ណើ​រទ​ស្សន​កិច្ច​មកកាន់​ទឹកដី​ដែល​ជាជា​ទីកន្លែងដែលព្រះពុទ្ធព្រះសម្មាសម្ពុទ្ធបានប្រសូត។​ ស​​ម្តេចតេជោក៏បានអរគុណដល់រដ្ឋាភិ​បាល​ នេប៉ាល់ ដែល​បាន​ផ្តល់​ដីមួ​យក​ន្លែង​ឱ្យកម្ពុជាក​សាងវ​ត្ត​អា​រាមនៅប្រ​ទេស​នេ​ប៉ាល់    ហើ​យស​ម្ដេ​ច​ក៏បានគូស​បញ្ជា​ក់ជា​ថ្មីថា ​​ពិត​ជាចង់មកប្រទេ​សនេ​ប៉ា​ល់​​ជា​ថ្មី​ម្ដង​ទៀ​ត ​ដើ​ម្បី​ទៅ​កាន់​វត្ត​របស់​កម្ពុជា​​ជាមួយក្រុមគ្រួសារសម្ដេច ​ហើយ​ក្នុង​នាម​ព្រះក​រុ​ណា​​ព្រះម​ហាក្ស​ត្រនៃ​ព្រះរាជាណាចក្រកម្ពុជា និង​ក្នុង​នាមស​ម្តេចផ្ទាល់​ស​ម្តេចក៏បានអញ្ជើញ​លោកជំទាវ​ប្រធានាធិ​បតី​នេប៉ាល់មកទស្សនកិច្ចនៅ​ប្រទេស​កម្ពុ​ជានៅក្នុង​ពេលដ៏សមស្រប​។ ជាការឆ្លើយតបលោកជំទាវប្រធានាធិបតីនេប៉ាល់ក៏បានទទួលយកនូវការអញ្ជើញនេះ នឹង​ពិនិ​ត្យ​​មើ​ល​ពេលវេលាដ៏សមស្របសម្រាប់ទស្សនកិច្ចនេះ។​ ឆ្លៀតឱកាសនេះ លោកជំទាវ ក៏បាន​ថ្វា​​​យ​ព្រះពរដល់ព្រះមហាក្សត្រកម្ពុជា តាមរយៈសម្តេច​តេ​ជោនាយក​រដ្ឋមន្ត្រី​សារជាថ្មី ចំពោះ​ការ​អញ្ជើញរបស់​ព្រះម​ហាក្ស​ត្រក៏​ដូ​ច​ជា​ការអ​ញ្ជើញ​រប​ស់ស​ម្តេ​ច​តេ​ជោ​នាយករដ្ឋមន្រ្តី​ចំពោះ​លោក​ជំទាវទៅទស្សនកិច្ចនៅកម្ពុជា។

 

លោកជំទាវប្រធានាធិបតីនេប៉ាល់ក៏បាន​កត់​ស​ម្គា​ល់អំ​ពី​ការដឹកនាំ ដ៏ល្អរបស់សម្ដេច​តេជោ​នាយករ​ដ្ឋ​មន្ត្រី​ដែល​​នាំមកនូ​វសុ​ខ​ស​ន្តិ​ភា​ព ​ស្ថិ​រ​ភាពន​យោ​បាយ ​និង​ការ​អ​ភិវឌ្ឍនៅប្រទេសកម្ពុជា ហើយលោក​ជំទាវមាន​ប្រសាសន៍​ថា លោកជំទាវ​ពិត​ជាចង់​ឃើញ​ប្រទេ​សក​ម្ពុជា ​ក្លាយ​ជាប្រ​ទេ​ស​មាន​កា​រ​អ​ភិ​វ​ឌ្ឍ រីកចម្រើនខ្លាំង​នៅពេល​អ​នា​គ​​ត​។​ទន្ទឹមនេះ លោកជំទាវប្រធានាធិបតីក៏មានប្រសាសន៍ថា ប្រទេសនេប៉ាល់​បច្ចុប្បន្នក៏​ជា​ប្រ​ទេស​ដែលមានសុខសន្តិភាព ស្ថិរភាពហើយបាននិងកំពុងខិតខំព្យាយាម ធ្វើយ៉ា​ងណា​ជំរុញ​ឱ្យ​​ប្រ​ទេសនេប៉ាល់​មានការ​រីក​ច​ម្រើ​ន​ខា​ង​វិ​ស័យ​សេ​ដ្ឋ​កិច្ច ​ប្រែក្លាយជា​ប្រទេសមួយដែលមាន​ការទាក់​ទាញ នឹងជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ ២០៣០ ខាង​មុខនេះ។ លោកជំទាវ​រ​ម្លឹ​​ក​​ថាប្រទេសទាំងពីរ កម្ពុជា និងនេប៉ាល់ ​ក៏មា​នប្រ​វត្តិ​តស៊ូ​ដូចគ្នា ដោយ​សារជម្លោះ ​ប៉ុន្តែ​បច្ចុ​ប្ប​ន្ន​នេះ​​គឺយើង​មានស្ថេរភាពហើយៗលោកជំទាវក៏បានកត់​សម្គាល់​​ឃើញថា ប្រទេសកម្ពុជា​ពិត​ជា​មា​ន​ការអភិវឌ្ឍ​ជាង​ប្រទេស​​នេប៉ាល់៕

ដោយ ជឹម ណារី