ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទស្សនាប្រាសាទបុរាណ ក្នុងទីក្រុងកដ្ឋមណ្ឌូ សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ — ប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នាព្រឹកថ្ងៃទី៣០​​ ខែវិច្ឆិ​កា ​​​ឆ្នាំ​២០១៨ ដែលជាថ្ងៃទីពីរនៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើ​ញ​ចូ​ល​រួម​កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងកដ្ឋមណ្ឌូសាធារណរដ្ឋសហព័ន្ធ​ប្រជា​ធិ​ប​​តេយ្យនេ​ប៉ា​ល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទស្សនាប្រាសាទបុរាណ ចំនួន២កន្លែង ក្នុងទីក្រុងកដ្ឋ​ម​ណ្ឌូ​ សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ដែលក្នុងនោះរួមមានប្រសាទបុរាណ ក្នុង​វិសា​នដ្ឋានប៉ាតាន់ឌួបា និងហ៊ីរ៉ាន់យ៉ា ម៉ាហាវិហារ ប្រាសាទមាស ព្រះវិហាព្រះពុទ្ធសា ស​នា​មា​យាន ដែលជាសំណង់គរុភណ្ឌបុរាណដ៏ខ្លីល្បាញ របស់ប្រទេសនេប៉ាល់។

វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈ​ប្រតិភូជាន់​ខ្ព​ស់​​រាជរដ្ឋាភិបាល ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីសំណាក់​ថ្នា​​ក់​ដឹក​នាំអភិរក្សនៃតំបន់ប្រវត្តិសាស្រ្តទាំងពីរ រួមទាំងភ្ញៀវទេសចរជាតិ អន្តរជាតិ ជា​ច្រើ​ន​រូប។ សូមបញ្ជាក់ថា ទីតាំងប្រវត្តិសាស្រ្តទាំងពីរនេះ ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៩២៦ ដែ​លជាសំណង់ប្រវត្តិសាស្រ្តដ៏ចាស់ បុរាណបំផុត របស់ប្រទេសនេប៉ាល់ ដែលកសាងឡើង​ដោ​យរាជវង្សនិងបុព្វបុរសនេប៉ាល់។ តំបន់ប្រវត្តិសាស្រ្តនេះមានលំនាំជាប្រាសាទ ស្រះ​បុរា​ណ​ដែលកសាងឡើងក្នុងឆ្នាំ១៦៤៨ និងសំ ណង់ស្ថាបន្យកម្មជាច្រើនទៀត ក្នុងមហាប្រាសាទ​ដ៏​ស្កឹ​មស្កៃនេះ។ សំណង់បេតិកភណ្ឌទាំងអស់​នេះ បានទទួលរងគ្រោះ​ដោយគ្រោះធម្មជាតិ​រល​​កយក្សស៊ូណាមី កាលពីឆ្នាំ២០១៥ ដែលធ្វើ​តំបន់នេះ ទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត ប៉ុ​ន្តែ​ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលនេប៉ាល់បានខិតខំស្តារនិងកសាងឡើងវិញ ដោ​យរក្សានូវទំរង់ដើមនៃប្រាសាទបុរាណនេះ។

នៅក្នុងឱកាសនៃការអញ្ជើញទស្សនាដោយផ្ទា​ល់​នោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បាន​តា​ម​ស្តាប់យ៉ាងយកចិត្តទុកដាក់ លើការពន្យល់ណែនាំពីអ្នក​អភិ​រក្សប្រាសាទ ពិសេសតាម​ដាន​ស្តា​ប់​ពីការរៀបរាប់ដែលទាក់ទិនទៅនិងការស្តារ និងកសាងឡើងវិញនៃប្រាសាទបុរាណនេះ ក្រោ​យគ្រោះធម្មជាតិរលកយក្សស៊ូណាមីកាលពីឆ្នាំ២០១៥កន្លងទៅ​។ ដែលនៅក្នុងគ្រោះធម្ម​ជាតិ​រលក​យក្សស៊ូណាមី កាលពីឆ្នាំ២០១៥ រាជរដ្ឋាភិបាល កម្ពុជាបានផ្តល់នូវថវិកាចំនួន ១០ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក កាកបាទក្រហមកម្ពុជាបានឧបត្ថម្ភ ថវិកាចំនួន ១ម៉ឺន​ដុល្លារ​សហរ​ដ្ឋ​អា​មេ​រិក ក្នុងការជួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិរលកយក្សស៊ូណាមីនេះផងដែរ។


គួរបញ្ជាក់ថា ប្រទេសនេប៉ាល់មានផ្ទៃក្រឡាទំហំ១៤៧ពាន់១៨១គីឡូម៉ែត្រការ៉េ មាន​ព្រំ​ប្រ​ទល់​ជាប់និងប្រទេសឥណ្ឌា និងប្រទេសចិន និងមានប្រជាជនរស់នៅសរុប​ជាង២៩​លាន​នា​ក់​ ក្នុង​នោះប្រជាជនកាន់សាសនាហិណ្ឌូមានជាង៨១ភាគរយ ព្រះពុទ្ធ៩ភាគរយ មូស្លីមជាង ៤ភាគ​រ​យ និង​សាសនាដទៃមានជាង៥ភាគរយ។ កាលពីអតីតកាលនេប៉ាល់គឺជាប្រទេស​ប្រកាន់​យក​​របប​រាជា​និយម។ រាជវង្ស Shah គឺជារាជ​វង្សចុងក្រោយគេដែលបានគ្រប់គ្រង​ប្រទេ​ស​នេះ ចាប់តាំង​ពី​ឆ្នាំ១៧៦៨ រហូតដល់ឆ្នាំ២០០៨។ សាធា​រណរដ្ឋសហព័ន្ធ ប្រជាធិបតេយ្យនេប៉ាល់ ត្រូវបាន​បង្កើត​ឡើងនៅថ្ងៃទី២៨ ខែឧសភាឆ្នាំ​២០០៨ ដោយសភាធម្មនុញ្ញដែល​ត្រូវបាន​បង្កើ​ត​​​​ឡើង​តាមរយៈការបោះឆ្នោតនៅថ្ងៃទី១០ ខែ​មេសា ឆ្នាំ ២០០៨។​ នេប៉ាល់គឺជាប្រទេសអភិវឌ្ឍ​ន៍តិច​តួ​ច (LDC) និងក្របំផុតលើពិភពលោក ដែលមានចំណូលសេដ្ឋកិច្ច​តិចតួចនៅ​ឡើយ។

ប្រ​ជា​ជន​ចំនួនមួយភាគបួន កំពុងរស់នៅក្រោមបន្ទាន់ភាពក្រីក្រ។ នេប៉ាល់ពឹងផ្អែកយ៉ាងខ្លាំង​លើ​​ប្រាក់​ដែលពលករចំណាក​ស្រុក ផ្ញើពីបរទេសដែលមានទំហំជិត៣០ភាគរយ នៃផលិត​ផល​ក្នុង​ស្រុកសរុប(GDP) និង​ជំនួយបរទេសសម្រាប់គម្រោងអភិវឌ្ឍន៍។ ដីសម្រាប់ដាំដុះមាន​ទំហំ​តែ​២០ភាគរយ នៃផ្ទដីសរុប ប៉ុន្តែកសិកម្មគឺជាវិស័យស្នូលក្នុងសេដ្ឋកិច្ចជាតិ និងមានប្រជាជន​ជិត​៧០ភាគរយ ប្រកបរបរ​កសិកម្ម។ ឧស្សាហកម្មផ្តោតសំខាន់លើការកែច្នៃផលិតផល​កសិ​ក​ម្ម​ ដូចជាគ្រាប់ធញ្ញជាតិ អំពៅ ថ្នាំជក់និងក្រចៅ។ ការនាំចេញក្នុងឆ្នាំ២០១៧ មានទំហំជាង​៨១៨​​លានដុល្លារអាម៉េរិក ក្នុងនោះរួមមាន ការនាំចេញសម្លៀកបំពាក់ គ្រាប់ធញ្ញជាតិ ព្រំ វាយនភណ្ឌ ទឹកផ្លែឈើ និងផលិតផលធ្វើពីក្រចៅ។ ដៃគួនាំចេញរបស់នេប៉ាល់មាន ឥណ្ឌា ជា​ង​៥៣ភាគរយ សហរដ្ឋអាមេរិកជាង១១ភាគរយ និងតួកគី ជាង៧ភាគរយ ដោយឡែកការនាំ​ចូ​ល​​មានទំហំ១១ពាន់លានដុល្លារអាម៉េរិក ក្នុងនោះរួមមាន ផលិតផលប្រេង គ្រឿងយន្ត និង​គ្រឿ​ង​បរិក្ខារផ្សេងៗ មាស ថ្នាំពេទ្យ និងសម្ភារ:អគ្គិសនី។ ដៃគូ នាំចូលគឺឥណ្ឌា និងចិន។ បច្ចុ​ប្បន្ន​ប្រទេស​នេប៉ាល់នៅតែបន្តប្រយុទ្ធប្រឆាំង​ជាមួយ​និងភាពអត់ឃ្លាននិង​ភាព​ក្រី​ក្រ។រដ្ឋា​ភិបា​ល​នេប៉ាល់បានប្តេជ្ញាថា នឹងផ្តាច់ខ្លួនចេញពី​ប្រទេស LDC នៅក្នុងឆ្នាំ​២០២២​។ ដោយសារ​ជា​ប្រ​ទេសមិនជាប់សមុទ្រ ឥណ្ឌាត្រូវបានចាត់​ទុកថា ជាដង្ហើម​សេដ្ឋកិច្ច​ស្ទើរតែទាំង​ស្រុង​របស់​នេ​ប៉ាល់។ លើវិស័យសាសនា នេប៉ាល់បាន​អនុញ្ញាតឱ្យព្រះរាជាណា​ចក្រ​កម្ពុជា សាង​សង់​វត្ត​ខ្មែរ​មានឈ្មោះថា វត្តខ្មែរលម្ពិនី មានផ្ទៃក្រឡា​២០០ម៉ែត្រការ៉េ កាលពីថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២​០​​​០៦ ក្នុងនោះរួមមានការសាងសង់សម្រេច​បាននូវសមិទ្ធផលមួយចំនួន ដូច​ជាព្រះវិហារ កុដិ កំ​ផែង ក្លោងទ្វារ និងទីសេនាសន: ហើយ​ដែល​ត្រូវបានឯកឧត្តម ហ៊ុន ណេង ប្រធានគណៈ​កម្ម​ការ​មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ​នៃ​រដ្ឋសភា និងក្រុមគ្រួសារ តំណាងសម្តេច​តេ​ជោ​ នាយករដ្ឋមន្រ្តី អញ្ជើញសម្ពោធឆ្លងកាលពី​ថ្ងៃទី​២០ដល់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨​កន្លង​ទៅ​ថ្មីៗនេះ។

សូមបញ្ជាក់ផងដែរថា នេប៉ាល់បានក្លាយជាសមាជិកអង្គការពាណិជ្ជ​កម្មពិ​ភ​ពលោក (WTO) លើកទី១៤៧ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០៤ ចំណែកឯកម្ពុជា​ចូលក៏​បាន​ក្លា​យជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ទី១៤៨ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤។ លើ​ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ នៃប្រទេសទាំងពីរ កម្ពុជា និង​នេប៉ាល់ ក្នុងឆ្នាំ២០១៧កន្លងទៅ ទំហំពាណិជ្ជកម្មមានត្រឹមតែ២១០ពាន់ដុល្លារអាម៉េរិក ក្នុងនោះការ​នាំ​ចេ​ញពីកម្ពុជាទៅកាន់នេប៉ាល់ មានទំហំ២០៨ពាន់ដុល្លារ មានដូចជាអាវយ៉ឺត បន្ទះក្តារស្តើងៗ ស​ម្រាប់ធ្វើកុងប្លាកេ សម្លៀកបំពាក់ស្រ្តី ស្បែកជើង កាបូប និងគ្រឿងអេឡិចត្រូនិក ដោយ​ឡែ​ក ការនាំចូលពីនេប៉ាល់ មកកាន់កម្ពុជារួមមាន ក្រណាត់ ខ្សែតម្បាញ ខ្សែពួរ និងខ្សែកាប្លិ។ លើ​កិច្ចសហប្រតិបត្តិការក្នុងឆាកអន្តរជាតិ កម្ពុជាបានគាំទ្រនេប៉ាល់ ជាសមាជិកក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស អាណត្តិឆ្នាំ២០១៨-២០២០ របស់អង្គការសហប្រជាជាតិ ដោយឡែកនេប៉ាល់​បាន​គាំ​ទ្រកម្ពុជា ជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ អា​ណ​ត្តិ​ឆ្នាំ២០១៩ បោះឆ្នោតកាលពីខែមិថុនា ឆ្នាំ២០១៨នៅទីក្រុងញ៉ូវយ៉ក។ សមាជិកមិនអចិន្រៃ្ត​យ៍​នៃ​ក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ សម្រាប់អាណត្តិឆ្នាំ២០១៣-២០១៤ និងសមា​ជិ​ក​នៃគណៈ​ កម្មការបេតិកភណ្ឌពិភពលោក បោះឆ្នោតកាលពីខែតុលាឆ្នាំ២០០៩។

នៅក្នុងឱកាសនៃការ​អញ្ជើញ​ទស្សនានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្ដែង​នូវ​ការវាយតម្លៃខ្ពស់ និងកោត​សរ​សើរ ជូនចំពោះរដ្ឋាភិបាលនិងប្រជាជននេប៉ាល់ ដែលបាន​ខិត​ខំប្រឹងប្រែងស្តារនូវសំណង់​ប្រវត្តិសាស្រ្តឡើងវិញយ៉ាងឆាប់រហ័ស ក្រោយគ្រោះ​ធម្មជាតិ​រល​​​ក​យក្សស៊ូណាមី។ នៅក្នុងឱកាស នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអញ្ជើ​ញចុះ​ហត្ថលេខាលើកសៀវភៅក្រាំងមាស សម្រាប់ថ្នាក់ដឹកនាំពិភពលោកនានា ដែលបានអញ្ជើញ​ទស្ស​នាតំបន់បេតិកភណ្ឌទាំងពីរនេះរបស់ប្រទេសនេប៉ាល់។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ​អភិរ​ក្ស​​នៃតំបន់ទាំងពីរ បានជូននូវព្រះពុទ្ធរូប មួយព្រះអង្គ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីជា​កិ​ច្ច​តបស្នងសងគុណនិងការគោរព​ស្រឡាញ់​ដោយស្មោះ ជូនចំពោះសម្តេចតេជោ នាយក​រដ្ឋម​ន្រ្តី​ ដែលមានស្វាមីភក្តិគោរព​ស្រឡាញ់ ចំពោះប្រទេសនិងប្រជាជននេប៉ាល់ ពិសេសក្នុងគ្រា​ដែ​ល​ប្រទេសនិងប្រជាជននេ​ប៉ាល់ ទទួលរងគ្រោះដោយគ្រោះធម្មជាតិ រលកយក្សស៊ូណាមី កា​លពីឆ្នាំ២០១៥កន្លងទៅ៕

  • ដោយ ជឹម ណារី