ភ្នាក់ងារចារកម្មអូស្ត្រាលីអាចទទួលបានសិទ្ធិកាន់តែទូលំទូលាយក្នុងការប្រតិបត្តិការរបស់ខ្លួន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (៣០.១១.១៨)

អូស្ត្រាលី៖ រដ្ឋាភិបាលអូស្រ្តាលីបានធ្វើសំណើរច្បាប់កាលពីថ្ងៃព្រហស្បតិ៍នេះឱ្យក្រុមចារកម្មរបស់ខ្លួននៅបរទេសប្រើវិធានការផ្តាច់ជីវិតនរណាម្នាក់ដែលអាចធ្វើឱ្យខូចខាតដល់ប្រតិបត្តិការស៊ើបការណ៍សម្ងាត់របស់ខ្លួនដែលស្ថាប័នភ្នាក់ងារចារកម្មកាន់តែមានសិទ្ធិក្នុងបេសកកម្មរបស់ខ្លួន នៅឯបរទេស។

ច្បាប់របស់អូស្រ្តាលីបច្ចុប្បន្ននេះអនុញ្ញាតឱ្យភ្នាក់ងារចារកម្មនៅបរទេស​ប្រើវិធានការផ្តាច់ជីវិត ដើម្បីការពារខ្លួន​​​​ការពារជីវិតរបស់ភ្នាក់ងារផ្សេងទៀតឬដើម្បីការពារអ្នកដែលធ្វើការជាមួយ រដ្ឋាភិបាលអូស្រ្តាលី។

ប្រទេសអូស្ត្រាលីដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អាមេរិកព្រមទាំងបានបញ្ជូនកងទ័ពទៅអាហ្វហ្កានីស្ថាននិងអ៊ីរ៉ាក់បានបង្កើនការប្រុងប្រយ័ត្នចំពោះការវាយប្រហារដោយពួកសកម្មប្រយុទ្ធទាំងនៅក្នុងនិងក្រៅប្រទេសរបស់ខ្លួន។