រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តន៍បន្ត

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ — នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨  រដ្ឋបាលខេត្តព្រះសីហនុបានបើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តន៍បន្តនៅសាលាខេត្ត ក្រោមអធិបតីឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំពិភាក្សាលើការងារមួយចំនួន នៅក្នុង ដំណើរការ អភិវឌ្ឍខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ផលប៉ះពាល់វិជ្ជមាន និងផលប៉ះពាល់ អវិជ្ជមាន ដើម្បីរួមគ្នាកែលម្អ ដូចជាការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាដើម ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការអភិវឌ្ឍ ក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្ននេះ មានសារៈសំខាន់ណាស់ វាបានផ្តល់អត្ថ ប្រយោជន៍ដល់សង្គមជាតិ និងសេដ្ឋកិច្ចប្រជាពលរដ្ឋ និងជាជោគជយ័ក្នុងការអនុ វត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអភិបាលខេត្តបានណែនាំឱ្យ មន្ត្រីគ្រប់ផ្នែក ជំនាញត្រូវបង្កើនសកម្ម ភាពការងារក្នុងការដោះស្រាយបញ្ហាប្រឈមដែលពលរដ្ឋស្នើសុំឱ្យបានទាន់ពេលវេលា អជ្ញាធរត្រូវតែយកច្បាប់មកអនុវត្តន៍ជាគោល  ជនណាប្រព្រឹត្តបទល្មើស ត្រូវតែផ្តន្ទាទោស តាមច្បាប់ដោយគ្មានការលើកលែងទោះបីពលរដ្ឋខ្មែរ ឬបរទេសក៏គ្នានការលើកលែង។

ឯកឧត្តម យន្ត មីន ក៏បានណែនាំដល់មន្ត្រីជំនាញពាក់ពន្ធ័ទាំងអស់ រួមទាំងរដ្ឋ បាលក្រុង ស្រុក ឃុំ សង្កាត់ខិតខំបំពេញការងារ ពង្រួញពេលវេលាឱ្យកាន់តែខ្លី ដើម្បីផ្តល់ សេវាសាធារណ:តាមការស្នើ សុំរបស់ពលរដ្ឋនៅតាមមូលដ្ឋាន៕

ដោយ ងូ សុមុនី