កងកម្លាំងអាហ្វហ្កានីស្ថានសម្លាប់ពួកសកម្មប្រយុទ្ទ ២៦នាក់នៅខេត្តហ្គាស្នី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា  ឆ្នាំ២០១៨ — សេចក្តីថ្លែងការណ៍យោធាមួយបាននិយាយពីថ្ងៃពុធថា ពួកសកម្មប្រយុទ្ធរហូតដល់២៦នាក់ បាន ស្លាប់នឹងជាង២០នាក់ទៀត របួសនៅពេលដែលកងទ័ពជើងគោក ដែលគាំទ្រដោយកងកម្លាំងអាកាស បានវាយប្រហារកន្លែងលាក់ខ្លួនពួកតាលីបង់ក្នុងខេត្តហ្គាស្នី នៅភាគខាងកើត ។

តាមសេចក្តីថ្លែងការណ៍នោះឱ្យដឹងថា កងកម្លាំងរដ្ឋាភិបាលបាននឹងកំពុងវាយប្រហារកន្លែងលាក់ ខ្លួនពួកតាលីបង់នៅក្នុងស្រុក Andar,Gilan Qarabagn ,ក៏ដូចជានៅក្នុងភូមិនានានៅខាងក្រៅទីក្រុង Ghazni ធានីខេត្តនេះចាប់តាំងពីថ្ងៃអង្គារ ហើយរហូតមកដល់ពេលនេះ ពួកឧទ្ទាម២៦នាក់ត្រូវបានគេបញ្ជាក់ថា ស្លាប់នឹង២២នាក់ទៀតរបួស ។

សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា គ្រឿងសព្វាវុធនិងគ្រាប់រំសេវមួយចំនួន ធំរបស់ពួកសកម្ម ប្រយុទ្ធក៏ត្រូវបានគេបំផ្លាញចោលផងដែរ ។

ពួកសកម្មប្រយុទ្ធតាលីបង់ មិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយទេ ស្តីពីការវាយប្រហារនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )