សម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធផ្ទេរប្រាក់Wingនៅប្រទេសកូរ៉េ បង្កភាពងាយស្រួលដល់ពលរដ្ឋខ្មែរ ក្នុងការផ្ញើរប្រាក់មកកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖


​ ប្រព័ន្ធផ្ទេរប្រាក់តាម​ Wingនៅប្រទេសកូរ៉េ បានចាប់ផ្តើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនពលរដ្ឋខ្មែរនៅកូរ៉េ ក្នុងការផ្ញើរប្រាក់មកកម្ពុជា។

ឯកឧត្តម​ ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ បានអោយដឹងថា​ ឯកឧត្តម​ ពិតជារីករាយដែលបានធ្វើជាសាក្សីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធផ្ទេរប្រាក់តាម​ Wing សហការជាមួយដៃគូរធនាគារកូរ៉េ Shinhan Bank ដែលនេះជាសក្ខីកម្មមួយនៃទំនាក់ទំនងសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសយើងទាំង២​ ។

ឯកឧត្តម​ បន្តថា​ មិនតែប៉ុណ្ណោះ សេវាកម្មនេះនឹងផ្តល់នូវប្រយោជន៏ជាច្រើនដល់បងប្អូនពលរដ្ឋខ្មែរនៅកូរ៉េ ក្នុងការផ្ញើរប្រាក់ទៅកម្ពុជាដោយសុវត្ថិភាព រហ័ស និងសុវត្ថិភាព ជាមួយនឹងតម្លៃទាបសមរម្យ។


​ ឯកឧត្តម​ ឡុង ឌីម៉ង់​ បានបន្ថែមថា​ ក្រៅពីផ្តល់សេវាពន្យាលិខិតឆ្លងដែនជូនបងប្អូនយើងនាឱកាសនោះ ឯកឧត្តម​ក៏បានដើរតួនាទីមួយទៀតជាអ្នកអប់រំផ្លូវចិត្តជូនបងប្អូនដើម្បីធ្វើខ្លួនឲ្យមានតម្លៃសម្រាប់ខ្លួនឯង ដើម្បីគ្រួសារ ដើម្បីសង្គម និងប្រទេសជាតិ​ នាឱកាសនោះផងដែរ​ ៕