ជនស៊ីវិលអាហ្វហ្គានីស្ថាន៣០នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារពីទ័ពអាកាសអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៩.១១.១៨)

អាហ្វហ្គានីស្ថាន៖ យ៉ាងហោចណាស់មានជនស៊ីវិលអាហ្វហ្គានីស្ថាន ៣០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកក្នុងខេត្ត ហេលមេននៃប្រទេសអាហ្វហ្គានីស្ថាន។បើតាមមន្ត្រីនិងអ្នកស្រុកនៅតំបន់នោះបាននិយាយកាលពីថ្ងៃពុធថាជនរងគ្រោះចុងក្រោយបំផុតនេះបណ្តាលមកពីការវាយប្រហារតាមអាកាសក្នុងគោលបំណងបង្ខំឱ្យពួកតាលីបង់ធ្វើការចរចា។

កងកម្លាំងដឹកនាំដោយអង្គការណាតូរបស់អាហ្វហ្គានីស្ថានបាននិយាយថាកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងអាមេរិកបានរងការវាយប្រហារពីពួកយុទ្ធជនតាលីបង់នៅបរិវេណសង្កាត់ ហ្គាមសឺហើយក៏បានអំពាវនាវឱ្យមានការវាយប្រហារតាមអាកាសប៉ុន្តែកងកម្លាំងមិន
បានដឹងអំពីវត្តមានរបស់ជនស៊ីវិលណាមួយនៅក្នុងបរិវេណនោះទេ។

អភិបាលខេត្ត ហេលមេនបាននិយាយថាកងទ័ពបានអំពាវនាវឱ្យមានការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមតាលីបង់ដែលបណ្តាលឱ្យស្លាប់និងរបួសដល់ជនស៊ីវិលនិងក្រុមយុទ្ធជនតាលីបង់។