សាកលវិទ្យាល័យនៅរដ្ឋតិចសាស់​ប្រកាសថាបរិវេណសាលាលែងមានគ្រោះថ្នាក់ហើយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៩.១១.១៨)

អាមេរិក៖ សាកលវិទ្យាល័យនៅរដ្ឋតិចសាស់ភាគខាងត្បូង បានរាយការណ៍កាលពីល្ងាចថ្ងៃពុធថាមន្ត្រី
ប៉ូលីសក្នុងបរិវេណសាលាបានត្រួតពិនិត្យនិងបោសសំអាតបរិវេណសាលារួចរាល់អស់ហើយបន្ទាប់ពីមានការគំរាមកំហែ
ងបំផ្ទុះគ្រាប់បែកមួយបានកើតឡើង។

ទោះជាយ៉ាងណាសាកលវិទ្យាល័យបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន​ថា
ថ្នាក់រៀនវេនល្ងាចទាំងអស់ត្រូវលុបចោល ហើយនឹង​បើកដំណើរការធម្មតានៅថ្ងៃព្រហស្បតិ៍នេះ។

មនុស្សទាំងអស់ក្នុងបរិវេណសាលាត្រូវបានគេជម្លៀសចេញបន្ទាប់ពីមានការគំរាមបំផ្ទុះគ្រាប់បែកនៅរសៀលថ្ងៃពុធ។
សាកលវិទ្យាល័យនេះបាននិយាយថាខ្លួនបានទទួលដំណឹងពីនាយកដ្ឋានប៉ូលីសក្រុងហ៊ូស្តុនហើយក៏បានជំរុញឱ្យសិស្ស
និស្សិតនៅមហាវិទ្យាល័យនិងបុគ្គលិកទាំងអស់ចាកចេញពីបរិវេណសាលាភ្លាមៗនោះ។