លោកពូទីនមិនសហការលើវិបត្តិនៅអ៊ុយក្រែនថ្វីបើមានការគំរាមកំហែង​ក៏ដោយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៩.១១.១៨)

រុស្ស៊ី៖ ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃពុធថាខ្លួនគ្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីលអេស​ ៤០០
របស់ខ្លួនបន្ថែមទៀតទៅកាន់តំបន់គ្រីមៀខណៈដែលភាពតានតឹងជាមួយអ៊ុយក្រែនកំពុងកើនឡើងជុំវិញបញ្ហាដែលក្រុងមូ
ស្កូបានរឹបអូសយកនាវាចម្បាំងអ៊ុយក្រែននិងក្រុមនាវិក​ ។

កាលពីថ្ងៃពុធប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនមិនអើពើពីការគំរាមកំហែងមួយរបស់ប្រធានាធិបតីអាមេរិកលោកដូ
ណាល់ត្រាំក្នុងការលុបចោលកិច្ចចរចាមួយជាមួយលោកដោយសារតែការរឹបអូសនាវាចម្បាំងអ៊ុយក្រែនឡើយ។លោកពូទី
នថែមទាំងចោទប្រកាន់ប្រធានាធិបតីអ៊ុយក្រែនថាជាអ្នករៀបចំវិបត្តិនេះឡើង។

ប្រទេសរុស្ស៊ីបានរឹបអូសនាវាចម្បាំងនុយក្លេអ៊ែររបស់អ៊ុយក្រែននិងក្រុមនាវិកកាលពីថ្ងៃអាទិត្យកន្លងមកនៅជិតតំបន់គ្រី
មៀ។រុស្ស៊ីរាយការណ៍ថានាវាបានចូលទឹកដីរបស់ខ្លួនដោយខុសច្បាប់ប៉ុន្តែត្រូវប្រទេសអ៊ុយក្រែនបដិសេធ។