នាវាចម្បាំងរបស់អាម៉េរិកធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី​ (២៩.១១.១៨)

តៃវ៉ាន់៖ នាវាចម្បាំងអាម៉េរិក 2 គ្រឿងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃពុធទី ២៨
ខែវិច្ឆិកាដែលជាប្រតិបត្តិការលើកទី 3 នៅឆ្នាំនេះហើយក៏ជាសកម្មភាពមួយដែលធ្វើឱ្យប្រទេសចិនមិនពេញចិត្តដែរ ។

អ្នកនាំពាក្យរបស់កងនាវាចរអាម៉េរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថានាវាដែលឆ្លងកា
ត់ច្រកសមុទ្រតៃវ៉ាន់បានបង្ហាញពីការប្តេជ្ញាចិត្តរបស់អាម៉េរិកក្នុងការបើកចំហដែនសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក។

ក្រុងប៉េកាំងបានធ្វើការតវ៉ាបន្ទាប់ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិកធ្វើចរាចរណ៍នាវាចម្បាំងពីរគ្រឿងឆ្លងកាត់ច្រកសមុទ្រ
តៃវ៉ាន់កាលថ្ងៃទី ២២ ខែតុលាកន្លងមក ដែលចិនអះអាងថាទង្វើនេះ ជាការប្រមាថដល់អធិបតេយ្យរបស់ខ្លួន។

ប្រទេសចិននៅតែគិតថាកោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដែលត្រូវបានបង្រួបបង្រួមទោះបីជាប្រទេសទាំងពីរកំ
ពុងគ្រប់គ្រងដោយឡែកពីគ្នាចាប់តាំងពីការបញ្ចប់សង្រ្គាមស៊ីវិលនៅចិនដីគោកក្នុងឆ្នាំ ១៩៤៩ ក៏ដោយ ។