ភ្លៀងធ្លាក់យ៉ាងខ្លំាងនៅទីក្រុងស៊ីដនីបណ្តាលឲ្យមានភាពច្របូកច្របល់​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (២៨.១១.១៨)

អូស្រ្តាលី៖ តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារបរទេសបានឲ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លំាង
បានបណ្តាលឲ្យមានទឹកជន់លិចថ្នល់ទំាងអស់ក្នុងទីក្រុងស៊ីដនី នៅថ្ងៃពុធនេះ
បណ្តាលឲ្យការធ្វើដំណើរទំាងអស់ត្រូវកាត់ផ្តាច់ និងជើងហោះហើរមួយចំនួនត្រូវផ្អាក ។

អ្នកនំាពាក្យរបស់ស្ថាប័នឧតុនិយមអូស្ត្រាលីបាននិយាយថា ភ្លៀងដ៏ខ្លំាងនេះបានធ្វើឲ្យផ្ទះចំនួន ៨.១០០
ខ្នងនៅជាយក្រុងគ្មានអគ្គីសនីប្រើប្រាស់ ។ ទីក្រុងស៊ីដនី
ដែលជាទីក្រុងធំជាងគេរបស់ប្រទេសអូស្រ្តាលី ជាទូទៅ​ទទួលទឹកភ្លៀងកម្ពស់ ជាមធ្យម ៨៤ មីល្លីម៉ែត្រ
ក្នុងមួយខែវិច្ឆិកា តែភ្លៀងធ្លាក់នៅថ្ងៃពុធនេះ ធ្វើឲ្យកម្ពស់ទឹកភ្លៀងឡើងដល់ ៧៣ មីល្លីម៉ែត្រ
គ្រាន់តែក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ នៅតាមសង្កាត់មួយចំនួន ។

នៅព្រលានយន្តហោះរបស់ទីក្រុងស៊ីដនី ជើងហោះហើរជាច្រើនបានត្រូវផ្អាក ឬពន្យាពេលហោះហើរ
ហើយយន្តជាច្រើនគ្រឿងត្រូវទុកចោល គ្មានការបញ្ជាឲ្យហោះឡើង
ដោយសារបុគ្គលិកបំរើការងារបច្ចេកទេសនំាគ្នារត់រកកន្លែងជ្រក ពីភ្លៀងនិងផ្គររន្ទះដ៏ខ្លំាង ។​