ប្រកួតហែលទឹក ដណ្តើមពានរង្វាន់ សម្ដេចតេជោសែនឆ្នាំនេះ ធ្វើនៅ​ខេត្តកំ​ពង់​ចាម​​​​​​​​ ដើម្បីអបអរសាទរ ថ្ងៃកំណើត រណសិរ្សសង្គ្រោះ​ជាតិ ២ធ្នូ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

សហព័ន្ធកីឡាហែលទឹកកម្ពុជា បានប្រកាសថា ​ព្រឹត្តិការណ៍នៃ ការប្រកួតហែលទឹក ដណ្ដើមពានរង្វាន់ សម្ដេចតេជោសែន ឆ្នាំ​២០១៨​លើក​ទី៤ នឹង​ធ្វើ​រយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលហែលទឹក តេជោសែន នាខេត្តកំពង់ចាម ដែល​រៀប​ចំ​ឡើង ដោយសហព័ន្ធខ្មែរកីឡាហែលទឹក។

​          លោកហែម គីរី អគ្គលេខាធិការ សហព័ន្ធកីឡាហែលទឹកកម្ពុជា បានឲ្យ​ដឹង​ថា ការ​ប្រកួតហែលទឹក ដណ្ដើមពានរង្វាន់ សម្ដេចតេជោសែន នេះ ជាព្រឹត្តិការណ៍ប្រចាំ​ឆ្នាំដ៏​ធំ​ ដើម្បីអបអរសាទរ ថ្ងៃកំណើត រណសិរ្សសង្គ្រោះ​ជាតិ ២ធ្នូ ឆ្នាំ១៩៧៨ ដែល​បង្ហាញ​ពីការ​បណ្ដុះបណ្ដាល កីឡាករ-កីឡាការិនី ជាពិសេសសម្រាប់កម្រិតកុមារផង ។

លោក​​​បន្តថា ការប្រកួតចែកចេញជា ៤ប្រភេទ គឺប្រភេទ កុមារា-កុមារីអាយុ ក្រោម១៥ឆ្នាំ កុមារា-កុមារី​អាយុក្រោម១៣ឆ្នាំ និងជនពិការ ដែល​ជន​ពិការនេះ មានបែងចែកជាប្រភេទពិការ នឹង​ប្រព្រឹត្តនៅ ចាប់ថ្ងៃទី៣០ ខែវិច្ឆិកា រហូត​ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨៕