រុស្ស៊ីផ្តួចផ្តើមគំនិតឱ្យមានដំណើការនីតិវិធីព្រហ្មទណ្ឌ​ ចំពោះការវាយប្រហារ ទៅលើបេសកកម្មការទូតរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ — គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី​បានបើកធ្វើការស៊ើបអង្កតលើករណី​ឧក្រិដ្ឋកម្មចំនួន​ពីរ ចំពោះការវាយប្រហារទៅលើបេសកកម្មការទូតរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ​បន្ទាប់ពី​ឧប្បត្តិហេតុនៅច្រកសមុទ្រ Kerch Strait។

អ្នកនាំពាក្យគណៈកម្មាធិការនេះ លោកស្រី Svetlana Pertrenko បានជូនដំណឹងដល់ TASS ថា គោលដៅសំខាន់មួយនៃគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី ត្រូវបាន​គេផ្តើមគំនិតស្រាវ​ជ្រាវ​លើករណីឧក្រិដ្ឋកម្មចំនួនពីរ ទៅលើមូលដ្ឋាននៃបទល្មើសក្រោមមាត្រា៣៦០ ផ្នែក២ នៃក្រមព្រហ្មទណ្ឌរុស្ស៊ីដែលបានចែងថា​ ( ការវាយប្រហារទៅលើមនុស្ស ឬអាគារនានា​ស្ថិតក្រោមការការពារ​ជាអន្តរជាតិ​)។

លោកស្រីបាននិយាយថា តាមការស៊ើបអង្កេតបានឱ្យដឹងថា​ កាលពីថ្ងៃទី២៥-២៦ ខែ​វិច្ឆិកា ឆ្នាំ២០១៨នេះ មនុស្សដែលមិនស្គាល់អត្តសញ្ញាណ​ ដោយមានសកម្មភាពជាក្រុម​មានចេតនា និងអាចមានការព្រមព្រៀងណាមួយ​ បានបើកការវាយប្រហារទៅលើ​អាគារ​នៃស្ថានទូតរុស្ស៊ីមួយ ប្រចាំនៅប្រទេសអ៊ុយក្រែន​ ដោយទីក្រុងគៀវមានបំណងនឹងបញ្ចប់​ទំនាក់ទំនងការទូតរវាងអ៊ុយក្រែន និងសហព័ន្ធរុស្ស៊ីនោះ។ ការវាយប្រហារទាំងនោះ បាន​បោក​នូវគ្រាប់បែកផ្សែង​ និងការបាញ់កាំជ្រួចផ្សេងៗទៀត នៅលើទឹកដីរបស់ខ្លួន។

លោកស្រី Pertrenko បានសង្កត់ធ្ងន់ថា អាគារនានារបស់ស្ថានទូត និងទ្រព្យសម្បត្តិ​របស់ពួកគេ​       ទទួលការការពារជាអន្តរជាតិ​ និងអភ័យឯកសិទ្ធិតាមបទដ្ឋានច្បាប់អន្តរជាតិ ហើយ​វាជាការពិតណាស់ថា ការវាយប្រហារទាំងនេះ ត្រូវបានគ្រប់ដណ្តប់នៃច្បាប់ទាំងនេះ៕

( ប្រភព TASS:   បកប្រែដោយលោក មាស សំអុល )