រដ្ឋមន្ត្រីការពារប្រទេសអូទ្រីសច្រានចោលការចូលរួមក្នុងកងទ័ព EU

AKP ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ — រដ្ឋមន្ត្រីការពារប្រទេសអូទ្រីស លោក Mario Kunasek បានច្រានចោលការចូលរួមរបស់ប្រទេស លោកនៅក្នុងយោធាអឺរ៉ុប ដោយលើកឡើងនូវជំហរអព្យាក្រិត ដែលខ្លួនបានប្រកាន់យកចាប់តាំងពីការ បញ្ចប់សង្គ្រាមលោកលើកទី២មក។

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មានអូទ្រីស កាលពីថ្ងៃអង្គារថា សំណើពីប្រទេសបារាំងនិងអាល្លឺម៉ង់មិនមាននៅលើតារាងសម្រាប់ប្រទេសអូទ្រីសទេ ដែលក៏នឹងមិនមានឆន្ទះផងដែរ ក្នុងការប្រគល់ឱ្យនូវអធិបតេយ្យភាពណាមួយតាមរយៈការចូលរួមនៅក្នុងកងយោធាមួយបែបនេះ ។

ជាជំនួសសភាជាតិអូទ្រីសនឹងបន្តធ្វើការសម្រេចចិត្តដោយផ្ទាល់ខ្លួនរបស់ខ្លួន ស្តីពីការចូលរួមនៅ ក្នុងសហភាពអឺរ៉ុប ( EU ) ឬបេសកកម្មណាតូ ។

លោក Kunasek បានកត់សម្គាល់ថា មានការចាំបាច់មួយសម្រាប់ការធ្វើឱ្យល្អ ប្រសើរកិច្ចសហ- ប្រតិបត្តិការ, សកម្មភាពហ្វឹកហាត់រួមគ្នានិងបេសកកម្ម ប៉ុន្តែមិនមែនសម្រាប់យោធាមួយបែបនេះទេ ។ លើសនេះទៀតលោកបាននិយាយថា ប្រទេសអូទ្រីសនៅតែគាំទ្រកិច្ចប្រឹងប្រែងឆ្ពោះទៅរកកិច្ច ការពារព្រំដែនខាងក្រៅរបស់សហភាពអឺរ៉ុបដដែល ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)