សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទមហាសន្និ បាតលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី នៅរសៀលថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅសណ្ឋាគារសុខាភ្នំពេញ។


មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រារព្វធ្វើកាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ក្នុងរបាយការណ៍ឲ្យដឹងថា ការរៀបចំមហាសន្និបាតលើកទី៤របស់សហ ភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានធ្វើឡើងចំខួប៤០ឆ្នាំនៃកំណើតរបស់ខ្លួនផងដែរ។ មហាសន្និបាតនេះ មានការចូលរួមពីថ្នាក់ដឹកនាំ សមា ជិក សមាជិកមកពីទូទាំង២៥ រាជធានី-ខេត្តចំនួនប្រមាណ១,៣០០នាក់។ មហាសន្និបាតនេះធ្វើឡើងដោយផ្តោតការយកចិត្តទុកដាក់លើការបូកសរុបការងារឆ្នាំ២០១២-២០១៨ និងទិសដៅការងារឆ្នាំ២០១៨-២០២០ ព្រមទាំងការបោះ ឆ្នោតជ្រើសតាំងសមាជិក ជាមួយកិច្ចពិភាក្សា និងការអនុម័តលើការកែប្រែលក្ខន្តិកៈនៃសហ ភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
ទន្ទឹមនេះ មហាសន្និបាតនៅបានសម្រេចបញ្ចូលសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលចំនួន ១៥រូបបន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការងារដឹកនាំនៅក្នុងអង្គការចាត់តាំងដែលមានអាយុកាល ៤០ឆ្នាំមកនេះ។
បច្ចុប្បន្នសហភាពសហព័ន្ធយុវជនកម្ពុជា មានសមាជិកគណៈកម្មាធិការកណ្តាលសរុប ១៤២រូប ដែលទើបនឹងបោះឆ្នោតបន្ថែម៤៣នាក់ ព្រមទាំងសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិ ការកណ្តាលទាំងចាស់ទាំងថ្មីកើនដល់៣៥រូប។
សហភាពសហព័ន្ធយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយនៃយុវជនកម្ពុជា ដែលបានបន្តបេ សកកម្មពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា ដែលបានបដិ សន្ធិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងគោលដៅសំខាន់បំផុត ដើម្បីប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជា ជាមួយឯករាជ្យ សន្តិភាព សេរី ភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។