ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានក្រុងស៊ីដនីពីបទ្ធរត់ពន្ធគ្រឿងញៀន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៧.១១.១៨)

កាលពីថ្ងៃអង្គារអាជ្ញាធរអូស្ត្រាលីបានព្រមានដល់សាធារណជនបន្ទាប់ពីបានចាប់ខ្លួនស្ត្រីជនជាតិអាមេរិកម្នាក់ដែលធ្វើដំ
ណើរពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក មកដល់ព្រលានយន្តហោះក្រុងស៊ីដនី
ជាមួយនឹងថ្នាំមេតំហ្វេតាមីនខុសច្បាប់ចំនួន ១៣ គីឡូក្រាមលាក់នៅក្នុងតុក្កតាក្មេងលេង ។

ឧប្បត្តិហេតុកាលពីថ្ងៃអាទិត្យនេះ ជាការព្រមាន​ប៉ូលិសសហព័ន្ធអូស្ត្រាលី
ឲ្យធ្វើការរឹតបណ្តឹងបន្ថែមទៀតចំពោះមធ្យោបាយនានាដែលអាចគេប្រើដើម្បីធ្វើចរចារណ៍ថ្នាំញៀន
ចូលមកក្នុងប្រទេសអូស្ត្រាលី បាន។

​មេបញ្ជាការប៉ូលិសនៅអាកាសយានដ្ឋានបានថ្លែងថា
ឧក្រិដ្ឋជនមានបំណងប្រើតុក្កតាក្មេងលេងដើម្បីរត់ពន្ធគ្រឿងញៀនចូលទៅក្នុងប្រទេសអូស្ត្រាលីដែលនេះបង្ហាញឲ្យមាន
ការប្រុងប្រយ័ត្នខ្ពស់នៅតាមតំបន់ព្រំដែន ។

ស្ត្រីនោះត្រូវបានឃាត់ខ្លួន ដើម្បីឆែកវ៉ាលីសរបស់គាត់ ​ ហើយប៉ូលិសក៏បានរកឃើញកញ្ចប់គួរឱ្យសង្ស័យចំនួន ២៥
ដែលលាក់នៅក្នុងប្រអប់ដាក់តុក្កតាក្មេងលេងចំនួនបួនប្រអប់ ។ កញ្ចប់ទំាង២៥ នោះ
ត្រូវបានគេធ្វើតេស្តដឹងថាមានលាក់គ្រឿងញៀន ក្នុងនោះ ។