កុមារក្រោមអាយុ៥ឆ្នំាចំនួន៨៥.០០០នាក់បានស្លាប់ដោយអត់ឃ្លាននៅក្នុងសង្គ្រាមនៅប្រទេសយ៉េម៉ែន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (២៧.១១.១៨)

យ៉េម៉ែន៖ តាមរបាយការណ៍ចេញផ្សាយថ្មី ៗ នេះ របស់អង្គការសង្គ្រោះកុមារ បាននិយាយថា កុមារក្រោមអាយុ
៥ ឆ្នំាប្រមាណជាង ៨៥.០០០ នាក់អាចស្លាប់ដោយសារអត់ឃ្លាន ឬជំងឺ
ចាប់តាំងពីសង្គ្រាមនៅក្នុងប្រទេសយ៉េម៉ែន កាន់តែធ្ងន់ធ្ងរឡើងអស់រយៈពេលជាងបីឆ្នំាមកនេះ ។

តាមរបាយការណ៍នោះបានឲ្យដឹងទៀតថា ក្នុងរវាងខែ មេសា ឆ្នំា ២០១៥ ដល់ខែ តុលា ឆ្នំា ២០១៨
មានកុមារក្រោមអាយុ ៥ ឆ្នំា ចំនួន ៨៤.៧០១ នាក់បានស្លាប់ដោយគ្មានអាហារ ។

វិបត្តិនេះកើតមាននៅពេលដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងបានចាប់ផ្តើមនៅក្នុងទីក្រុងកំពុងផែដ៏សំខាន់
ឈ្មោះ ហូដេដា ដែលជាចំណុចនៃការដឹកជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ
ទៅឲ្យពលរដ្ឋយ៉េម៉ែន និងជាទីតំាងប្រជែងគ្នារវាងក្រុមឧទ្ទាមហ៊ូធីស ដែលគាំទ្រដោយប្រទេសអៀរ៉ង់
ជាមួយនិងទ័ពចម្រុះ ដែលមានប្រទេសអារ៉ាប់ប៊ីសាអូឌីត ជាអ្នកដឹកនំា
និងមានប្រទេសអាមេរិកជាអ្នកគំាទ្រ ។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ
សង្គ្រាមក្នុងប្រទេសយ៉េម៉ែនក្នុងរយៈពេលជិតបួនឆ្នំា បានរុញច្រានប្រទេសនេះ
ឲ្យទៅដល់មាត់ជ្រោះនៃគ្រោះទុរ្ភិក្ស ដ៏អាក្រក់បំផុតលើសកលលោក ក្នុងរយៈពេល ១០០ ​ឆ្នំា
កន្លងមកនេះ ដែលអាចនឹងធ្វើឲ្យមនុស្សចំនួន ១៤ លាននាក់នឹងគ្មានអាហារ ។​