ប្រទេសនូវ៉ែលហ្សេឡង់ភ្ញាក់ផ្អើលនៅពេលគេប្រទះឃើញមានម្ជុលដេរក្នុងផ្លែស្ត្រោប៊ែរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៧.១១.១៨)

នូវ៉ែលហ្សេឡង់៖ ប៉ូលីសក្នុងប្រទេសនូវ៉ែលហ្សេឡង់បាននិយាយកាលពីថ្ងៃចន្ទនេះ ថា
ម្ជុលដេរមួយ​ត្រូវបានគេប្រទះឃើញ នៅក្នុងផ្លែស្ត្រោប៊ែរី ។ នេះ ជាករណីលើកទីពីរ
ដែលកើតមាននៅក្នុងប្រទេសនេះ ក្នុងរយៈពេលពីរខែ បន្ទាប់ពីមានករណីដូចគ្នានេះ
កើតមាននៅក្នុងប្រទេសអូស្ត្រាលី ។​

ការប្រទះឃើញម្ជុលដេរនេះ កើតមាននៅលើកោះដ៏តូចមួយនៅភាគខាងត្បូងប្រទេសនូវ៉ែលហ្សេឡង់
កាលពីចុងសប្តាហ៍កន្លងមកនេះ ។

ករណីនេះ កើតឡើងជាលើកទីពីរ បន្ទាប់ពីមានការប្រទះឃើញម្ជុលដេរជាលើកដំបូងកាលពីខែ​កញ្ញា
កន្លងមកនេះ ស្របពេលដែលមានករណីនៃការប្រទះឃើញម្ជុលដេរក្នុងផ្លែស្ត្រោប៊ែរី ចំនួនជាង ២០០
ករណី ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសអូស្រ្តាលី ។

មន្រ្តីអ្នកនំាពាក្យរបស់ក្រសួងឧស្សាហកម្មចំបងរបស់ប្រទេសនូវ៉ែលហ្សេឡង់
បានប្រាប់ក្រុមអ្នកកាសែតថា ​ប៉ូលីសកំពុងតែបើកការស៊ើបអង្កេតព្រហ្មទណ្ឌ
ដើម្បីឲ្យដឹងពីជនដែលប្រព្រឹត្ត និងគោលបំណង ដែលធ្វើបែបនេះ ។​