មានការស៊ើបអង្កេតលើហិរញ្ញវត្ថុរបស់លោកត្រាំជាមួយប្រទេសអារ៉ាប់ប៊ីសាអូឌីត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២១.១១.១៨)

អាមេរិក៖ គណបក្សប្រជាធិបតេយ្យអាមេរិកនឹងបើកការស៊ើបអង្កេតលើលោកប្រធានាធិបតី ដូណាល់ត្រាំ
ចំពោះទំនាក់ទំនងហិរញ្ញវត្ថុជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលបានកត់សម្គាល់លើការឆ្លើយតបរបស់លោកត្រាំចំពោះ
ការសម្លាប់អ្នកកាសែតអារ៉ាប់ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ការស៊ើបអង្កេតមានសក្តានុពលបានកើតឡើងខណៈដែលសមាជិកសភារបស់គណបក្សសាធារណរដ្ឋជាច្រើនបានជំទា
ស់នឹងជំហររបស់លោកត្រាំដែលមានភាពងាយស្រួលជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីតព្រមទាំងព្រះអង្គម្ចាស់មូហាម៉ាដប៊ីន
សាម៉ានចំពោះការសម្លាប់អ្នកកាសែត អារ៉ាប់ កាលពីប៉ុន្មានសប្តាហ៍មុន ។

លោកត្រាំក៏បាននិយាយផងដែរថាលោកនឹងមិនអនុញ្ញាតឱ្យករណីឃាតកម្មនេះធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់អាមេរិកជាមួយ
អារ៉ាប់ប៊ីសាអូឌីតឡើយដោយលោកបានលើកឡើងពីផលប៉ះពាល់នៃសក្តានុពលលើតម្លៃប្រេងនិងកិច្ចព្រមព្រៀងអាវុធ។
ហើយលោកក៏បានបដិសេធចំពោះទំនាក់ទំនងហិរញ្ញវត្ថុជាមួយប្រទេសអារ៉ាប់ប៊ីសាអូឌីតផងដែរ។