រដ្ឋាភិបាលស៊ីរីចោទប្រកាន់ក្រុមប្រដាប់អាវុធថាបានវាយប្រហារឧស្ម័នពុល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៦.១១.១៨)

ស៊ីរី៖ ប្រទេសស៊ីរីបានចោទប្រកាន់ក្រុមប្រដាប់អាវុធថាបានធ្វើការវាយប្រហារឧស្ម័នពុលដែលបានធ្វើឱ្យមនុស្សរាប់សិបនាក់កំពុងមានបញ្ហា​​ផ្លូវដង្ហើម​និងជំរុញឲ្យសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលស៊ីរីគឺប្រទេសរុស្ស៊ីចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃអាទិត្យទី ២៥
ខែវិច្ឆិកានេះ។

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាននិយាយថាប្រជាជនស៊ីរីប្រហែលជាង ១០០
នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារពិបាកក្នុងការដកដង្ហើមបន្ទាប់ពីមានការវាយប្រហារអាវុធគីមីនៅក្នុង
ទីក្រុងអាឡេប៉ូ របស់ប្រទេសស៊ីរីមក ។

ប្រទេសរុស្ស៊ីបានចោទប្រកាន់ក្រុមភេរវករថានៅពីក្រោយការវាយប្រហារសារធាតុគីមីក្លរីន
ដែលបណ្តាលឲ្យរុស្ស៊ីធ្វើការវាយឆ្មក់តាមអាកាសជាលើកដំបូងលើក្រុមឧទ្ទាមនៅជាយក្រុងភាគខាងលិចប្រទេសស៊ីរី