កងកម្លាំងសន្តិសុខអ៊ីស្រាអែលចាប់ខ្លួន អភិបាលហ្សេរុយសាឡឹមរបស់អាជ្ញាធរប៉ាឡេស្ទីន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨​ — ប៉ូលិសនិយាយថា កងកម្លាំងអ៊ីស្រាអែលបានចាប់ខ្លួនអភិបាលក្រុងហ្សេរុយសាឡឹមរបស់អាជ្ញាធរ    ប៉ាឡេស្ទីន លោក Adnan Ghaith នៅយប់ចន្លោះថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ។

លោក Ghaith ត្រូវគេចាប់ខ្លួននៅឯលំនៅដ្ឋានរបស់លោកក្នុងសង្កាត់ស៊ីលវ៉ាន របស់ប៉ាឡេស្ទីន នៅហ្សេរុយសាឡឹមខាងកើត ។

ហេតុផលសម្រាប់ការចាប់ខ្លួននេះគេមិនទាន់ដឹងច្បាស់ភ្លាមៗទេ ប៉ុន្តែលោក Micky Rosenfeld  អ្នកនាំពាក្យប៉ូលិសអ៊ីស្រាអែលបាននិយាយថា លោក Ghaith ត្រូវគេចាប់ខ្លួននៅ « ក្រោមផ្នែក ៧ នៃច្បាប់        អនុវត្តន៍ » ជាច្បាប់មួយដែលទាក់ទងនឹងកិច្ចព្រមព្រៀងបណ្តោះអាសន្នស្តីពីវេសបែង និងហ្គាហ្សាស្ទ្រីប ។

លោក Rosenfeld  បាននិយាយបន្ថែមថា ព្រឹកនេះប៉ូលិសនិងពន្យារការបញ្ជូនលោកត្រឡប់ទៅវិញ។

ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនកាលពីពេលថ្មីៗនេះបានរាយការណ៍ថា អ៊ីស្រាអែលកំពុងរារាំងលោក Ghaith និងអ្នកកាន់តំណែងមុនលោក គឺលោក ( Adnan al-Husseini  ) មិនឱ្យចាកចេញពីប្រទេសនេះ បន្ទាប់ពីអ្នកទាំង២មានជាប់ពាក់ព័ន្ធដែលគេបានចោទប្រកាន់នៅក្នុងការចាប់ខ្លួន និងការស៊ើបអង្កេតជនប៉ាឡេ- ស្ទីនម្នាក់ដែលបានលក់ដីទៅឱ្យពួកអ៊ីស្រាអែល ជាការធ្វើពាណិជ្ជកម្មដែលគេបានហាមឃាត់នៅក្រោមច្បាប់របស់អាជ្ញាធរជាតិប៉ាឡេស្ទីន ។ ឈ្មួញម្នាក់នេះ គឺជាអ្នកស្រុកនៅហ្សេរុយសាឡឹមខាងកើត នឹងកាន់សញ្ជាតិជាពលរដ្ឋអាម៉េរិកម្នាក់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )