EU​ គាំទ្រកិច្ចព្រមព្រៀង Brexit  នៅក្នុងច្រកចេញ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ — ពួកមេដឹកនាំអឺរ៉ុបកាលពីថ្ងៃអាទិត្យនេះ បានគាំទ្រកិច្ចព្រមព្រៀង Brexit  នៅឯកិច្ចប្រជុំកំពូលសហ-ភាពអឺរ៉ុប ( EU )  ជាច្រកចេញយ៉ាងសំខាន់មួយចាប់តាំងពីកិច្ចចរចា Brexit អង់គ្លេស- អឺរ៉ុប យ៉ាងយូរ ដែលបានចាប់ផ្តើមមួយឆ្នាំកន្លះមកហើយនោះ ។

ក្រុមប្រឹក្សាអឺរ៉ុបបានព្រមព្រៀងលើការដកខ្លួនរបស់ច្រកភពអង់គ្លេស និង អៀរឡង់ខាងជើង ( UK  )  ចេញពីសហភាពអឺរ៉ុប ( EU )  ហើយនឹងសហគមន៍ថាមពលបរមាណូអឺរ៉ុប ។

ឯកសារនយោបាយនេះ នឹងគ្របដណ្តប់លើ «​គម្រោងច្បាប់លែងលះ » មានទឹកប្រាក់ ៣៩ពាន់លានផោន របស់អង់គ្លេស, សិទ្ធិរបស់ពលរដ្ឋនឹងនយោបាយ ធានាដល់ អៀរឡង់ខាងជើង ,ជាមធ្យោបាយមួយ ដើម្បីរក្សាព្រំដែនអៀរឡង់ ឱ្យនៅចំហ, ប្រសិនបើកិច្ចចរចាពាណិជ្ជកម្មគាំងដំណើរនោះ ។

ក្រុមប្រឹក្សាអឺរ៉ុបក៏បានយល់ព្រមផងដែរ លើសេចក្តីប្រកាសនយោបាយដែលបានរៀបចំនូវ ក្របខ័ណ្ឌសម្រាប់ទំនាក់ទំនងនាពេលអនាគតរវាង ​EU  និងអង់គ្លេស ។

សេចក្តីប្រកាសនយោបាយនេះ បានរៀបចំឡើងនូវអ្វីដែលទំនាក់ទំនងរបស់អង់គ្លេស និង ​EU   អាចមានដូចគ្នាបន្ទាប់ពី Brexit  ដែលគូសបញ្ជាក់នូវរបៀបដែលអ្វីៗ ដូចជាពាណិជ្ជកម្ម និងសន្តិសុខ UK-EU  ជាដើមនឹងដំណើរការទៅនោះ ។

ប្រធានគណៈកម្មការអឺរ៉ុប លោក  Jean-Claude Juncker បាននិយាយថា « វាជាទិវាដ៏ក្រៀមក្រំមួយ » នៅពេលដែលលោកបានមកដល់កាលពីថ្ងៃអាទិត្យ សម្រាប់កិច្ចប្រជុំកំពូល EU មួយនៅប្រ៊ុចសែលដើម្បី      គាំទ្រកិច្ចព្រមព្រៀង Brexit ។ លោកបានប្រាប់ពួកអ្នកយកព័ត៌មានថា  កិច្ចប្រជុំកំពូលនេះ មិនមែនជាពេលដែលបង្ហាញនូវការសប្បាយរីករាយទាំងមិនមែនជាពិធីបុណ្យមួយនោះទេ ។ វាជាពេលដែលសោកសៅមួយ និងវាជាសោកនាដកម្មមួយ ។

លោកបាននិយាយថា ចូរយើងរៀបចំផ្លូវឆ្ពោះទៅរកទំនាក់ទំនងដែលជិតស្និទ្ធិមួយបន្ទាប់ពី Brexit ។ UK  កំពុងចាកចេញពីសហភាពអឺរ៉ុប មិនមែនអឺរ៉ុបទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )