ចិន និង ជប៉ុន ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការលើការអភិរក្សថាមពល

AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ — កាលពីថ្ងៃអាទិត្យចិននិងជប៉ុនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសម្រាប់គម្រោងចំនួន២៤ ក្នុងវិស័យនានា ដែលរួមមានកាលអភិរក្សថាមពកល , ការអភិវឌ្ឍថាមពលថ្មី ព្រមទាំងការត្រួតត្រាការធ្វើឱ្យកខ្វក់ ។

កិច្ចព្រមព្រៀងគ្នានេះ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាមួយស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងការអភិរក្សថាមពល ព្រមទាំងកិច្ចការពារបរិស្ថាន ដែលបានធ្វើឡើងក្នុងក្រុងប៉េកាំង ។

វិស័យនៃកិច្ចសហប្រតិបត្តិការនេះ ក៏មានរួមបញ្ចូលផងដែរចរាចរសេដ្ឋកិច្ច  , ការអភិវឌ្ឍទីក្រុងឆ្លាតវៃ នឹងមធ្យោបាយដោះស្រាយការផ្លាស់ប្តូរអាកាសធាតុ ។

លោក He Lifeng  ប្រធានគណៈកម្មការអភិវឌ្ឍន៍នឹងធ្វើកំណែទម្រង់ជាតិបាននិយាយថា នៅពេលដែលប្រទេសចិនកំពុងជំរុលទៅមុខការបើកចំហថ្នាក់ខ្ពស់ថ្មីមួយនោះ ប្រទេសនេះនឹងស្វាគមន៍ក្រុមហ៊ុនបរទេសដែលរួមមានទាំងក្រុមហ៊ុនជប៉ុនផងឱ្យវិនិយោគ នឹងធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសចិន ។

លោកបាននិយាយថា វេទិកានេះ ដែលគេបានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ២០០៦ នោះ បានដើរ     តួនាទីយ៉ាងសំខាន់មួយនៅក្នុងការជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព្រមទាំងកិច្ចសហប្រតិបត្តិការ ដែលសំអាងលើហេតុការណ៍រវាងប្រទេសទាំងពីរ ដោយស្នើឱ្យគេធ្វើកិច្ចប្រឹងប្រែងនានា ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយនឹងការរុករកនូវគំរូថ្មីនៃផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងលទ្ធផលឈ្នះឈ្នះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )