រដ្ឋសភាកម្ពុជាផ្សព្វផ្សាយសៀវភៅ​​ស្តីពី ការតស៊ូ​របស់​​ សម្តេចក្រី ហេង សំរិន ដំណើរ​រំដោះ​​ប្រទេស​​ជាតិ​ចេញ​​​ពី​រប​បប៉ុ​ល​ពត និងការអភិវឌ្ឍជាតិបន្តក្រោយសង្គ្រាម

វិទ្យុជាតិកម្ពុជា៖ ចេម ហួត 26 11 2018

ភ្នំពេញ៖ រដ្ឋសភាកម្ពុជាផ្សព្វផ្សាយសៀវភៅកំណត់​ហេតុ​​ស្តីពី ការតស៊ូ​របស់​​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​ក្នុង​ដំណើរ​រំដោះ​​ប្រទេស​​ជាតិ​ចេញ​​​ពី​រប​បប៉ុ​ល​ពត ការចូលរួមស្តារ និងអភិវឌ្ឍប្រទេសជាតិឡើងវិញ ។

ក្នុងពិធីសម្ពោធនិងផ្សព្វផ្សាយ​សៀវ​ភៅ​កំណត់​ហេតុ​​ស្តីពី ការតស៊ូ​របស់​​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​ក្នុង​ដំណើរ​រំដោះ​​ប្រទេស​​ជាតិ​ចេញ​​​ពី​រប​បប៉ុ​ល​ពត ការចូលរួមស្តារ និងអភិវឌ្ឍប្រទេសជាតិឡើងវិញក្រោយ​ភ្លើង​សង្រ្គាម​​បា​ន​​​​​រលត់ទៅនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច និងអតីតយុទ្ធ យុវតីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភាមានប្រសាសន៍ថា សៀវភៅនេះបានបង្ហាញ “ការតស៊ូរបស់ប្រជាជន: កម្ពុជារស់ឡើងវិញ”  និងបានបង្ហាញ​ពី​ការពិតនៃសង្គ្រាមនៅ​កម្ពុជា​ដល់​អ្នក​អាន​​​និងកូនខ្មែរជំនាន់ក្រោយដែល​ចង់​សិក្សា​ឈ្វេង​​យល់ពី​ប្រវត្តិសាស្រ្តកម្ពុជា។ មិនត្រឹតមតែប៉ុណ្ណោះ សៀវភៅនេះបានចងក្រងនូវ​ប្រវត្តិ​​សាស្រ្តនៃការតស៊ូដោះប្រទេសជាតិ​របស់​ឥស្សរ​ជន​ស្នេហា​ជាតិនិងដំណើរ​ស្តាកម្ពុជា​ឡើង​​វិញ  ក្រោយ​របបប្រល័យពូជសាសន៍ ប៉ុល ពត បានរលំ​ទៅក្នុង​រយៈ ​៤០​ឆ្នាំ​​កន្លង​​មក​នេះ។

សូមបញ្ជាក់ថាពិធីសម្ពោធនិងផ្សផ្សព្វផ្សាយសៀវភៅដែលមានលក្ខណៈប្រវត្តិ​​សាស្រ្ត​នេះ មានការអញ្ជើញចូល​រួម​ពី​សមា​ជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា   មន្ត្រីរដ្ឋាភិបាល មន្រ្តីនៃអគ្គលេខា​ធិ​ការ​ដ្ឋាន​រដ្ឋសភា និងព្រឹទ្ធ​សភា ព្រមទាំងនិស្សិត និងបណ្ណារក្ស នៃគ្រឹះស្ថានអប់រំ​សាធា​រណៈ និងឯកជន ប្រមាណ​ជាង ១០០​ នាក់​​៕