រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវទេសចរដើរលេងកំសាន្តតាមបណ្តាខេត្តនានាជិត៥លាន៥សែននាក់

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា សម្រាប់​​​​ថ្ងៃ ព្រះ​​​រាជពិធីបុណ្យអុំទូក អកអំបុក លយប្រទីប សំពះ​ព្រះ​ខែ រយៈពេល៣ថ្ងៃ (២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨)នេះ ភ្ញៀវ​ទេស​ចរ និងបងប្អូនប្រជា​ពលរដ្ឋ​ដែល​​​ដើរកំសាន្តនៅតាម រមណី​យដ្ឋាន​ទេស​ចរណ៍នានា តាមបណ្តា​ខេត្ត​ទូ​ទាំងប្រទេសមាន​ចំនួន​សរុប​ប្រមាណ​៩២ម៉ឺន៥ពាន់នាក់ ក្នុងអត្រាកំ​ណើន​​ប្រមាណ១៥.៦% ខណៈរាជ​ធានី​ភ្នំពេញមានចំនួន៤លាន៥​សែននាក់ កើន​ឡើងជិត៥០%។

កត្តាប្រទេសមានសន្តិភាព មានភាពកក់ក្ដៅលើផ្នែកសន្តិសុខ ផ្លូវគម​នាគ​មន៍​​ល្អ ការពង្រីកតំបន់ទេសចរណ៍បានច្រើន​និងសេដ្ឋកិច្ចរបស់​ប្រជា​ពល​រដ្ឋឡើងខ្ពស់បានធ្វើ​អោយភ្ញៀវទេសចរដើរ​លេងកំសាន្ត​តាមបណ្តាខេត្តនានាទូទាំងប្រទេសមា នការកើនឡើងនះ។

ឯកឧត្តម ថោង ខុនបន្តថាជារួមភ្ញៀវទេសចរ និងបងប្អូនប្រជាពល​រដ្ឋដែល​ដើរកំសាន្តនាឱកាសបុណ្យអុំទូករយៈពេល៣ថ្ងៃ ទាំង​បណ្តា​ខេត្ត និងរាជ​ធា​នីភ្នំពេញ មានចំនួនសរុបប្រមាណ៥.៤៣លាននាក់ ក្នុងនោះទេសចរ​អន្តរ​ជាតិប្រមាណ៩.៥ ម៉ឺននាក់៕