លោក ហួត ហៃ ដឹកនាំក្រុមយុវជនដើររើសសំរាម តាមទីធ្លាសាធារណៈ ក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ —

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ដឹកនាំក្រុមយុវជនដើររើសសំរាម នៅតាមទីធ្លាសាធារណៈក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេលបីថ្ងៃនេះ នៅរាជធានីភ្នំពេញ មានសំរាមជាង ៨.០០០តោន ដែលក្នុងនោះ ៦០ភាគរយ ជាសំរាមសើម ២០ភាគរយជាប្រភេទថង់ប្លាស្ទីក និង ១០ភាគរយទៀត ជាសំរាមសំណល់រឹង។

រូបថត៖ សួស សំរិត និងអុក សុខខឿន