ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងក្នុងព្រះរាជពិធីសម្រ​ក់ទៀនជ័យ​ផ្សង ប្រផ្នូលទឹកភ្លៀង​ សម្រាប់បណ្ដារាជធានី ខេត្តទាំង២៥

AKP ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ — ព្រះរាជពិធីសម្រក់ទៀនជ័យផ្សងប្រផ្នូលទឹកភ្លៀង​ សម្រាប់បណ្ដារាជធានី ខេត្តទាំង​២​​៥ដើម្បីបួងសួងព្យាករណ៍អំពីឧទក:​ធារា​ ឬ​ដំ​ណើរទឹកភ្លៀងសម្រាប់ឆ្នាំខាងមុខ ​ត្រូវបាន​បា្ររ​ព្ធ​ធ្វើ​​ឡើងក្នុង​ព្រះបរ​ម​រា​ជវាំង កាលពីរាត្រីពេញបូរមីថ្ងៃ ១៥​​កើត ខែកត្តិក ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២​៥​៦២ ​ត្រូវនឹង​ថ្ងៃ​ទី​២២ ​ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជា​ថ្ងៃទី​ពីរ​នៃព្រះ​រាជពិធីបុណ្យអុំទូក បណ្តែ​ត​​ប្រទីប និង សំពះព្រះខែ អក​អំបុក ក្រោមព្រះរាជា​ធិបតី​ភាព​​​ដ៏ខ្ពង់​ខ្ពស់ ព្រះករុណា ព្រះបាទ​ស​ម្តេចព្រះ​បរមនាថ ​ន​រោ​​​ត្តមសីហមុនី ព្រះ​មហា​ក្សត្រនៃ​ព្រះ​រាជា​​​​ណាចក្រកម្ពុជា នៅក្នុងព្រះ​បរ​​មរាជវាំង។

ចំពោះលទ្ធលបានមកពីការផ្សងប្រផ្នូលសម្រកទៀនជ័យតំណាងឱ្យខេត្តរាជធានីទាំង២​៥ក្នុងព្រះរាជាណាចក្រកម្ពុជា តាមប្បវេណីពីបរមបុរាណមក ត្រូវបានព្រះជា​យា​ធិបតី​ កង កេន បាគូព្រះបរមរាជវាំង បានទូលថ្វាយ និងជម្រាបជូនថា ១- ខេត្តកណ្ដាល ដើមឆ្នាំ និង​កណ្ដា​ល​ឆ្នាំមានភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ២- ខេត្តកំពត ដើឆ្នាំមាន ទឹក​ភ្លៀ​ង​ធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ៣- ខេត្តកំ​ពង់​ចាម ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹក ភ្លៀធ្លាក់ច្រើន។ ៤- ខេត្តកំពង់ធំ ដើមឆ្នាំ និងកណ្ដាលឆ្នាំ មានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំ មានទឹកភ្លៀង​ធ្លាក់​ច្រើ​ន។ ៥- ខេត្តកំពង់ឆ្នាំង ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមាន​ទឹក​ភ្លៀ​ង​ធ្លាក់ច្រើន។ ៦- ខេត្តកំពង់ស្ពឺ ដើមឆ្នាំ មានទឹកភ្លៀងធ្លាក់តិច កណ្ដាល ឆ្នាំ​ មាន​ទឹក​ភ្លៀង​ធ្លា​ក់​មានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ៧- ខេត្តកែប ដើមឆ្នាំមានទឹក​ភ្លៀ​ង​​ធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំ មាន ទឹកភ្លៀងធ្លាក់ច្រើន។ ៨- ខេ​ត្ត​​​កោះកុង ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹក ភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំ​មាន​ទឹក​ភ្លៀងធ្លាក់ច្រើន។ ៩- ខេត្តក្រចេះ ដើមឆ្នាំមានទឹកភ្លៀង ធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀង​ធ្លា​ក់​មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១០- ខេត្តតាកែវ ដើមឆ្នាំ និងកណ្ដាលឆ្នាំ មានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀង​ធ្លាក់ ច្រើន។ ១១- ខេត្តបាត់ដំបង ដើមឆ្នាំមាន​ទឹក​ភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំ និងចុងឆ្នាំមាន ទឹកភ្លៀងធ្លាក់ច្រើន។ ១២- ខេត្តបន្ទា​យ​មាន​ជ័​យ​ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៣- ខេត្ត​ប៉ៃលិន ដើមឆ្នាំ និងកណ្ដាលឆ្នាំមាន ទឹកភ្លៀង ធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៤- ខេត្តពោធិ៍សាត់ ដើមឆ្នាំ និងកណ្ដាល ឆ្នាំ មានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀង​ធ្លា​ក់​ច្រើន។ ១៥- ខេត្តព្រៃវែង ដើមឆ្នាំមានទឹក ភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៦- ខេត្តព្រះវិហារ ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹក​ភ្លៀង​ធ្លា​ក់​មធ្យម និងចុងឆ្នាំមានទឹកភ្លៀង ធ្លាក់ច្រើន។ ១៧- រាជធានីភ្នំពេញ ដើមឆ្នាំ និងកណ្ដាល​ឆ្នាំ​មា​ន​ទឹកភ្លៀងធ្លាក់មធ្យម និងចុង ឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៨- ខេត្តមណ្ឌលគិរី ដើមឆ្នាំ​មា​ន​​ទឹកភ្លៀងធ្លាក់មធ្យម កណ្ដាល ឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៩- ខេត្តរតនគិរី ដើម​ឆ្នាំ​មានភ្លៀងធ្លាក់តិច កណ្ដាល ឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ២០- ខេត្តស្វាយរៀង ដើ​មឆ្នាំមានទឹក ភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់តិច និងចុងឆ្នាំមានទឹកភ្លៀង​ធ្លា​ក់​មធ្យម។ ២១- ខេត្តសៀមរាប ដើមឆ្នាំ និងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំ​មា​ន​ទឹក​ភ្លៀងធ្លាក់ច្រើន។ ២២- ខេត្តស្ទឹងត្រែង ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំ​និង​ចុង​ឆ្នាំមានទឹកភ្លៀងធ្លាក់ ច្រើន។ ២៣- ខេត្តព្រះសីហនុ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្ដា​ល​​ឆ្នាំនិងចុងឆ្នាំ មានទឹក ភ្លៀងធ្លាក់ច្រើន។ ២៤- ខេត្តឧត្ដរមានជ័យ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់​ម​ធ្យ​ម កណ្ដាលឆ្នាំ និង ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ២៥- ខេត្តត្បូងឃ្មុំ ដើមឆ្នាំមានទឹកភ្លៀង​ធ្លា​ក់​មធ្យម កណ្ដាល ឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។

គួរបញ្ជាក់ដែរថា តាមទំនៀមទម្លាប់ខ្មែរយើង ជារៀងរាល់ឆ្នាំ​នៅរាត្រីថ្ងៃទី២ នៃព្រះ​រា​ជ​ពិធី​បុណ្យ​អុំទូក  ប​​ណ្តែ​តប្រទីប និងសំពះព្រះខែ អកអំបុក បានរៀបចំ ព្រះរាជពិធីសម្រក់ ទៀនជ័យ បួង​សួង​ព្យាក​រ​ណ៍​​អំពីដំ​ណើរទឹកភ្លៀង ទៅតាមលក្ខណ:ជំនឿ​ប្រពៃណី​ខ្មែរ ដោយ​ធ្វើការ​ទស្ស​ន៍​ទាយ តាម​រយៈ​​ការបន្តក់ទៀន​ពីក្បាលទៅកន្ទុយនាគ ដែល​មាន​តាំងពី​បុរាណ​កាលរៀងមក ដើម្បី​​ផ្សង​ច​ង់​​ដឹងអំពីទឹកភ្លៀងនាឆ្នាំខាងមុខ៕

ដោយ ជឹម ណារី