ការរៀបចំប្រណំាងទូកនៅតាមដងស្ទឹងសៀមរាបក្នុងរយៈពេលពីរថ្ងៃ ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ

AKP សៀមរាប ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ — អាជ្ញាធរខេត្តសៀមរាបបានរៀបចំពិធីប្រណំាងទូករយៈពេល២ថ្ងៃគឺនៅថ្ងៃទី២១-២២ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមដងស្ទឹងសៀមរាប ដើម្បីជាការអបអរសាទព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាបុណ្យប្រពៃណីជាតិ។

  ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា ការប្រណំាង ទូករយៈពេល២ថ្ងៃនៅតាមដងស្ទឹងសៀមរាបត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ បង្កភាព សប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថា ជាលទ្ធផលទូកដែលទទួលជ័យជម្នះផ្នែកបរុសចំណុះ២២នាក់ ចំណាត់ ថ្នាក់លេខ១ ផ្នែកបុរសបានទៅទូកឈ្មោះ មហាកោសាមានជ័យ របស់មន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្ត និងវត្តព្រះឥន្ធកោសា, ចំណាត់ថ្នាក់លេខ២ បានទៅទូកឈ្មោះ សូទ្រនិគម សែនជ័យបារមីតាពេទ្រ របស់រដ្ឋបាលស្រុកសូទ្រនិគម ចំណាត់ថ្នាក់លេខ៣ បានទៅទូក ឈ្មោះ គ្រុឌមាសតេជោសែនជ័យ របស់កងរាជអាវុធហត្ថខេត្ត, ចំណាត់ថ្នាក់លេខ៤ បាន ទៅទូកឈ្មោះ ពាមសាមគ្គីសែនជ័យ របស់មន្ទីរអប់រំ និងសុខាភិបាលខេត្ត។ ចំណែកចំណាត់ ថ្នាក់លេខ១ ផ្នែកនារី បានទៅទូកឈ្មោះហង្សច័ន្ទមានជ័យបារមីមហានគរ របស់សាខាពន្ធដារ ខេត្ត, ចំណាត់ថ្នាក់លេខ២ បានទៅទូកឈ្មោះ យាយទេពសំដែងរិទ្ធ របស់រដ្ឋបាលក្រុង សៀមរាប , ចំណាត់ថ្នាក់លេខ៣ បានទៅទូកឈ្មោះ អង្គរជុំមានជ័យ របស់រដ្ឋបាល ស្រុក អង្គរជុំ ,ចំណាត់ថ្នាក់លេខ៤បានទៅទូកឈ្មោះ គង់ជ័យបារមីស្រីខ្ទុម របស់មន្ទីរបរិស្ថានខេត្ត និង រដ្ឋបាលស្រុកជីក្រែង ៕

ដោយ ឃុត សៅ