ក្រមុំអ្នកស្រុកឧតុង្គ ខេត្តកំពង់ស្ពឺថា បុណ្យអុំទូកឆ្នាំ២០១៨នេះសប្បាយហើយបានលុយថែមទៀត

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោក ចេម ហួត  និងលោកវ៉ែន សុវុទ្ធី រូបថតដោយ លោកស្រីធីណាឌីណេ

ភ្នំពេញ៖ ក្រមុំ មកពី ស្រុកឧតុង្គ ខេត្តកំពង់ស្ពឺថា បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០១៨នេះ មានលក្ខណៈសប្បាយរីករាយជាងឆ្នាំមុនៗហើយការលក់ផលិតផលធ្វើ​អំពីស្លឹកត្នោតខ្មែរ ក៏លក់ដាច់​បាន​លុយច្រើន​ថែម​ទៀត​។

កញ្ញា ធួន ចន្ធី រស់នៅស្រុកឧតុង្គ ខេត្តកំពុង់ស្ពឺបានឲ្យដឹងថា ក្នុងរយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនេះកញ្ញា និងអ្នកភូមិជាមួយគ្នាប្រមាណជាង៥០នាក់បាននាំគ្នាមកលក់    ផលិតផលិតផលធ្វើ​អំពីស្លឹកត្នោតមានដូចជា៖ មួកស្លឹក​ត្នោត ផ្លិត  កាបួប កញ្ចែងដាក់ឥវ៉ាន់ និង​វត្ថុអនុស្សាវរីយ៍ធ្វើពីស្លឹកត្នោត​ជាច្រើនទៀតនៅរាជភ្នំពេញ។ ក្នុងមួយថ្ងៃៗ អ្នកភូមិម្នាក់អាចលក់ដាច់បានមួកជាង១០០មួកដោយមួកមួយថ្លៃ៣ទៅ៤ពាន់រៀល ។ ដូច្នេះរយៈ​ពេលបីថ្ងៃនេះក្រៅពីការដើរកំសាន្តជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នាងអាចសល់លុយមួយចំនួន​ត្រឡប់ទៅផ្ទះវិញ។

ជាមួយគ្នានេះដែរ កញ្ញាស្នើឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋខ្មែរបន្តជួយគាំទ្រផលិត​ផល​​ធ្វើពីស្លឹកត្នោតនេះឲ្យកាន់តែច្រើនដើម្បីចូលរួមលើកកម្ពស់ជីវភាពអ្នកស្រុកឧត្តុងដែលខិត​ខំកែឆ្នៃវត្ថុអនុស្សាវរីយ៍ផ្សេងៗធ្វើពីដើមត្នោត ៕

កញ្ញា ធូន ចន្ធីផ្តល់បទសម្ភាសជាមួយអ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា