មន្ទីរសង្គមកិច្ច ទទួលនិងសំរបសំរួលដល់ជនរងគ្រោះ ជនងាយរងគ្រោះ ជនអនាថា ជនបាត់បង់ស្មារតី អ្នកញៀនគ្រឿងញៀន ដើម្បីស្ដារនីតិសប្បទា និងផ្ដល់ជំនាញវិជ្ជាជីវះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូករយៈពេល២ថ្ងៃកន្លងមកនេះ ជនអានាថា ជនបាត់បង់ស្មារតី អ្នកញៀនគ្រឿងញៀន ជនរងគ្រោះ ជនងាយរងគ្រោះ ចំនួន១៣នាក់ ភាគច្រើនមានសតិមិនគ្រប់ បានដើរ អង្គុយ និងដេកតាមចិញ្ចើមផ្លូវ សំយ៉ាបផ្ទះ និងសួនច្បារអត់បាយក្រហាយទឹក ត្រូវបាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទទួលបញ្ជូន និង បញ្ជូនទៅ រកសេវា ជួយបន្ត ដើម្បីស្តារនិតិសម្បទា និងផ្ដល់ជំនាញវិជ្ជាជីវះ រួចធ្វើសមាហរណកម្មឲ្យទៅស្រុកកំណើតវិញ។

មន្ត្រី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ នៅតាមទីសារធារណៈនានា នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ក្នុងរាជធានីភ្នំពេញនេះ មន្ត្រីរបស់មន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទទួលបញ្ជូន និងសង្គ្រោះជនអានាថា ជនបាត់បង់ស្មារតី អ្នកញៀនគ្រឿងញៀន ជនរងគ្រោះ ជនងាយរងគ្រោះ មានចំនួន ១៣នាក់ (ស្រី០៦នាក់)ក្នុងនោះ កុមារចំនួន០៣នាក់ ដើម្បីទទួលសេវាព្យាបាល អប់រំ ស្តារនិតិសម្បទា បណ្តោះអាសន្ន និងស្វែងរកគ្រួសារ ដើម្បីធ្វើសមាហរណកម្ម រយៈពេល០៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ។

មន្ត្រីដដែល បានឲ្យដឹងទៀតថា ការទទួលនេះ គឺចង់ឲ្យពួកគាត់មានការរស់នៅជីភាពបានប្រសើរឡើង រួមទាំការចូលរួមផ្សព្វផ្សាយពីតំលៃនៃពលកម្ម ហានីភយ័ពីជនចំណាកស្រុកប្រថុយប្រថាន និងការទទួលបាននូវជំនាញជាក់លាក់ ដើម្បីប្រកបមុខរបប ពិតប្រាកដ និងអប់រំ ស្ដារនីតិសប្បទា ព្រមទាំងផ្ដល់ជំនាញវិជ្ជាជីវះ រួចធ្វើសមាហរណកម្មឲ្យទៅស្រុកកំណើតវិញ ។

មន្ត្រី មន្ទីរសង្គមកិច្ច ដដែលបានបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែនេះ មន្ទីរសង្គមកិច្ច បានធ្វើការបែងចែកកំលាំងជាក្រុម នៃតំបន់ព្រះរាជពិធី ដើម្បីរងចាំទទួល និងជួយសង្គ្រោះ ដោយធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងវិធានការអនុវត្តតាមផ្លូវច្បាប់ ចំពោះមេខ្យល់ និងជនខិលខូច ដែលញុះញុង ជួញដូរកំលាំងពលកម្មដល់ជនរងគ្រោះ ជនងាយរងគ្រោះ និងអំពាវនាវឲ្យមានការចូលរួមទូលំទូលាយពីគ្រប់ស្ថាបនពាក់ពន្ធនានាផងដែរ ៕