ប្រជាពលរដ្ឋបង្ហាញភាពកក់ក្ដៅចំពោះសន្ដិសុខក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា៖​

ប្រជាពលរដ្ឋដែលបានមកទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ បានបង្ហាញភាពកក់ក្ដៅដែលបានដើរកំសាន្ដក្នុងពិធីបុណ្យនេះយ៉ាងសប្បាយរីករាយ ដោយមិនមានហានិភ័យចពោះចោរឆក់ ប្លន់ និងការបង្កភាពអសន្ដិសុខជាយថាហេតុណាមួយកើតឡើងឡើយ។

ប្រជាពលរដ្ឋបានលើកឡើងដូចៗគ្នាថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានសន្ដិសុខ និងសណ្តាប់ធ្នាប់ល្អ តាំងពីការរៀបចំច្រកចេញចូលសម្រាប់ថ្មើរជើង និងការត្រៀមកម្លាំងការពារ។

លោកស្រី សុខ ស្រី មានប្រសាសន៍ថា គ្រប់ច្រកផ្លូវចូលក្នុងបរិវេណព្រះរាជពិធីនេះ ត្រូវបានរៀបចំសន្តិសុខជូនប្រជាពលរដ្ឋយ៉ាងប្រសើរ បើប្រៀបធៀបការនឹងការរៀបចំរាជពិធីបុណ្យអុំទូកកាលពីឆ្នាំទៅ។

សំឡេង៖

ចំណែក លោក សេង ភារិទ្ធ ប្រជាពលរដ្ឋរស់ខេត្ដមណ្ឌលគីរី បានបង្ហាញពីភាពរីករាយចំពោះសន្តិសុខ សណ្តាប់ធ្នាប់ ស្របពេលឃើញរាជធានីភ្នំពេញមានការអភិវឌ្ឍ។

សំឡេង៖

ដូចគ្នានេះ លោក សេង ហួត ប្រជាពលរដ្ឋមកពីខេត្តកណ្ដាល បានបង្ហាញពីភាពកក់ក្តៅចំពោះសុវត្ថិភាព ដែលត្រូវបានពង្រឹងនៅតាមគ្រប់តំបន់កម្សាន្តនានាក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ។

សំឡេង៖

បើតាមការឱ្យដឹងពីក្រុមកម្លាំងមានសមត្ថកិច្ចនៅទីនេះ បានឱ្យដឹងថា ការរឹតបន្តឹងនេះ គឺដើម្បីធានានូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរអន្តរជាតិ។ ពោលគឺ ដើម្បីបញ្ចៀសនូវបញ្ហាអាក្រក់ណាមួយដែលអាចនឹងកើតមានឡើងជាយថាហេតុ ក្នុងឱកាសមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ដែលត្រូវបានប៉ាន់ប្រមាណថា មានទេសចរជាតិ និងអន្តរជាតិមកពីគ្រប់មជ្ឈដ្ឋានចូលរួមជាង៣លាននាក់៕