រដ្ឋបាលរាជធានីភ្នំពេញដាក់ពង្រាយធុងសំរាមសរុបចំនួន១៦៧១ធុងក្នុងតំបន់កំសាន្តសប្បាយនានា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

រដ្ឋបាលរាជធានីភ្នំពេញបន្តដាក់ពង្រាយធុងសំរាមសរុបចំនួន ១៦៧១ធុងក្នុងតំបន់កំសាន្តសប្បាយនានា ជាមួយ​នឹង​ការត្រៀមកម្លាំងបោសសំអាតសរុបចំនួន ៨៣៥នាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំ​ពះ​ព្រះខែ អកអំបុករយៈពេល3ថ្ងៃចាប់ពីថ្ងៃទី21ខែវិច្ឆិកានេះតទៅ។

ការដាក់ធុងក្នុងតំបន់កំសាន្តសប្បាយនានា ជាមួយនឹងការត្រៀមកម្លាំងបោសសំអាតសរុបចំនួន ៨៣៥នាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះគឺដើម្បីប្រជាពលរដ្ឋមកលេងកំសាន្តងាយស្រួលទុកដាក់សំរាមអោយបានត្រឹមត្រូវ។

ប៉ុន្តែទោះជាយ៉ាងណាក្ដីរដ្ឋបាលរាជធានីភ្នំពេញនូវតែអំពា វនាវអោយបងប្អូនប្រជាពលរដ្ឋដែលមកលេងកំសាន្តនៅរាជធានីភ្នំពេញក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមកន្លែងដែលបានរៀបចំជូន។